Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រថភ្លើង​បុកគ្នា​នៅ​អាល្លឺម៉ង់​ ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៤៧ នាក់​រងរបួស

Content image - Phnom Penh Post
ក្រុមអ្នកពន្លត់​អគ្គិភ័យ ​ធ្វើការ​នៅ​កន្លែង​​គ្រោះ​ថ្នាក់​​រថភ្លើង​បុកគ្នា​នៅ​ថ្ងៃទី ៥ ខែ​ធ្នូ ឆ្នាំ ២០១៧។ AFP

រថភ្លើង​បុកគ្នា​នៅ​អាល្លឺម៉ង់​ ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៤៧ នាក់​រងរបួស

ក្រុងប៊ែរឡាំងៈ មនុស្ស​យ៉ាង​តិច ៤៧ នាក់​រង​របួស នៅ​ពេល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ បាន​បុក​រថភ្លើង​ដឹក​ទំនិញ​មួយ​ខ្សែ​នៅ​ក្បែរ​ក្រុង Duesseldorf នៃ​អាល្លឺម៉ង់ ភាគ​ខាងលិច​កាល​ពី​ថ្ងៃ​អង្គារ ដោយ​ជំរុញ ឲ្យ​មាន​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ទ្រង់​ទ្រាយ​ធំ។

នាយកដ្ឋាន​អគ្គិភ័យ Meerbusch បាន​និយាយ​នៅ​លើ​គេហទំព័រ​ធ្វីធើរ ដោយ​បាន​ផ្តល់​ចំនួន​អ្នក​រងរបួស​ជា​ទូទៅ​ថា យ៉ាងតិច អ្នក​ដំណើរ ៣ នាក់​រង​របួស​ធ្ងន់ធ្ងរ​ខណៈ​ភាគ​ច្រើន​បាន​រងរបួស​ស្រាល។

រថភ្លើង​នោះ​បាន​ដឹក​អ្នក​ដំណើរ ១៥៥ នាក់។ ភ្លាមៗ​នោះ​គ្មាន​ការ​បញ្ជាក់​ថា​តើ​ហេតុអ្វី​បាន​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​​ដែល​បាន​កើត​ឡើង​នៅ​ម៉ោង ៧ និង ៣០ យប់​នោះ​ទេ។

នាយកដ្ឋាន​អគ្គិភ័យ បាន​ឲ្យ​ដឹង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា៖ «សេវា​ជួយ​សង្គ្រោះ​ជាក់​ស្តែង​បាន​គ្រប់គ្រង​ស្ថានការណ៍​នោះ​បាន ហើយ​ក្រុម​អ្នក​រង​របួស​ទាំង​ស្រាល​និង​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ