ក្រុង​អាស្តាណាៈ ក្រសួង​សេវា​គ្រា​អាសន្ន​របស់​ប្រទេស​នេះ​ភាគ​កណ្តាល​មនុស្ស​ ៥២ ​នាក់​បាន​ស្លាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ពេល​រថយន្ត​ក្រុង​មាន​ទិស​ដៅ​ទៅ​រុស្ស៊ី​ដែល​ពួក​គេ​ជិះ​ បាន​ឆេះ​នៅ​កាហ្សាក់​ស្ថាន​។

នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​រថ​យន្ត​ក្រុង​មួយ​គ្រឿង​បាន​ឆេះ​ ដោយ​មាន​អ្នក​ដំណើរ​ ៥៥ ​នាក់​និង​អ្នក​បើក​បរ​ពីរ​នាក់​ជិះ​នៅ​ក្នុង​រថ​យន្ត​នោះ​។

មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌​មាន​កាហ្សាក់​ស្ថាន​ Interfax ​ថា​ អ្នក​ទាំង​អស់​​ដែល​បាន​ស្លាប់​នោះ​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​ជន​ជាតិ​អឺ​បេក​។ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាហ្សាក់​ស្ថាន បាន​រាយការណ៍​ថា​ពួក​គេ​គឺ​ជា​ជន​ចំណាក​ស្រុក​ដែល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ស៊ីរី។

​ក្រសួង​សេវា​គ្រា​អាសន្ន​របស់​អឺបេ គីស្ថាន ​បាន​និយាយ​ថា​ ខ្លួន​បាន​បើក​ខែ្ស​ទូរ​ស័ព្ទ​ទាន់​ហេតុ​កា​រ​ណ៍៕​ PSA