Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រឿង ៩ យ៉ាង​​ ត្រូវ​ចងចាំក្នុង​អាណត្តិ​​ប្រធានាធិបតី​ ​​អូបាម៉ា

Content image - Phnom Penh Post
លោកអូបាម៉ា ចូលរួម​បទសម្ភា​សមួយ​ជាមួយ​លោក​ Ezra Klein និង​អ្នកស្រី Sarah Kliff នៅវិមាន Blair House។ Afp

រឿង ៩ យ៉ាង​​ ត្រូវ​ចងចាំក្នុង​អាណត្តិ​​ប្រធានាធិបតី​ ​​អូបាម៉ា

ក្រុងវ៉ាស៊ីនតោនៈ ខណៈ​លោក​បារ៉ាក់ អូបាម៉ា នឹងចាក​ចេញពី​តំណែង​នៅ​ថ្ងៃទី ២០ ខែមករា ខាង​មុខនេះ មានរឿង​រ៉ាវ ៩ យ៉ាង​ដែលគេ​នឹង​ចងចាំ​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​លោក ៖

-បង្កើត​ប្រវត្តិសាស្ត្រៈ បើសិនជា​អ្នកប្រវត្តិសាស្ត្រ​ត្រូវ​សរសេរ​រឿងមួយ​អំពី​លោក​អូបាម៉ា ពួកគេ​ទំនងជា​កត់សម្គាល់​ថា ១៤៣ ឆ្នាំ​ក្រោយពី​របប​ទាសភាព​ត្រូវបាន​លុបបំបាត់ សមាជិក​ព្រឹទ្ធសភា​វ័យក្មេង​ម្នាក់នេះ បាន​កា្លយជា​ប្រធានាធិបតី​អាមេរិក។

-កិច្ចការ​ធំពេក​រហូតដល់​បរាជ័យៈ អាណត្តិទី ១ ក្នុង​តំណែង​របស់​លោក​ត្រូវបាន​គ្របដណ្តប់​ដោយ​វិបត្តិ​សេដ្ឋកិច្ច។ វិបត្តិ​អចលនទ្រព្យ​មួយបាន​បណ្តាល​មាន​បញ្ហា​ហិរញ្ញវត្ថុ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ធនាគារ និង​អ្នក​ចងការ​ប្រាក់ និងបាន​ក្លាយទៅជា​វិបត្តិ​សេដ្ឋកិច្ច​មួយ។

យុត្តិធម៌​ត្រូវបាន​ធ្វើឡើងៈ រាត្រី​នេះ ខ្ញុំអាច​រាយការណ៍​ទៅកាន់​ពលរដ្ឋ​អាមេរិក និងទៅ​ពិភពលោក​ថា អាមេរិក​បានធ្វើ​កិច្ចប្រតិបត្តិការ​មួយ​ដែល​បានសម្លាប់​អូសាម៉ា ប៊ីនឡាដិន។

កិច្ចការលំបាកៗក្នុង​សភាៈ លោក អូបាម៉ា បាន​និយាយ​ក្នុង​សុន្ទរកថា​ក្នុងរដ្ឋ​ចុងក្រោយ​ថា មានការ​សោកស្តាយ​មួយ​នៅក្នុង​ចំណោម​ការសោកស្តាយ​ជាច្រើន​នៃតំណែង​ប្រធានាធិបតី​របស់ខ្ញុំ ដែលការ​ចងកំហឹង និងក្តី​មន្ទិលសង្ស័យ​រវាង​គណបក្ស​ទាំងអស់​កាន់តែ​អាក្រក់​ជំនួស​ឲ្យ​ភាពល្អ​ប្រសើរ។ ចាប់តាំងពី​លោក​ជាប់ឆ្នោត​មក​សមាជិក​បក្សសាធារណរដ្ឋ​នៅក្នុង​សភា​ប្តេជ្ញា​ប្រឆាំង​លោកគ្រប់​កាលៈទេសៈ។

កិច្ចព្រមព្រៀង​ពាក់កណ្តាល​ជីវិតៈ ជាង​ពីរ​ទសវត្សរ៍​អាមេរិក​បានលុបចោល​ទណ្ឌកម្ម​ជាច្រើន និង​បាន​បង្វែរ​វិធានការ​ជាច្រើន​ដើម្បី​រារាំង​សត្រូវ​ស្លាប់​រស់អ៊ីរ៉ង់​មិនឲ្យ​ទទួល​អាវុធ​នុយក្លេអ៊ែរ។ លោក​អូបាម៉ា បានធ្វើ​កិច្ចការ​ជាច្រើន និង​ចូលរួម​កិច្ចពិភាក្សា​សម្ងាត់​ជាមួយ​សាធារណរដ្ឋ​អ៊ិស្លាម​នេះ។

គ្មានការផ្លាស់ប្តូ​រលើប​ញ្ហា​ស៊ីរីៈ គ្មានវិបត្តិ​អន្តរជាតិ បំបែក​គោលនយោបាយ​ការបរទេស​របស់លោក​អូបាម៉ា ឬ រារាំង​កម្រិត​ខ្ពស់​របស់​លោក​សម្រាប់​អន្តរាគមន៍​យោធា​អាមេរិក​ដូចស៊ីរី។

នៅពេល​ប្រធានាធិបតី​លោក​អាសាដ បាន​ផ្គើន​នឹង​ខ្សែបន្ទាត់​ក្រហម​ទៅលើ​ការប្រើប្រាស់​អាវុធ​គីមី និងបាន​សម្លាប់​ជន​ស៊ីវិល​រាប់ពាន់នាក់ រួមជាមួយ​កម្លាំង​រុស្ស៊ី និង​អ៊ីរ៉ង់។

ការប្រែប្រួល​នៃ​អាកាសធាតុៈ ក្រោយពី​មានការ​សង្ស័យ​លោកប៊ូស​ជុំវិញ​បញ្ហា​ប្រែប្រួល​នៃ អាកាសធាតុ​នោះ រយៈពេល ៨ ឆ្នាំក្នុង​អាណត្តិ​របស់​លោក​អូបាម៉ា បណ្តាល​ឲ្យមាន​រលក​នៃ​ច្បាប់ បរិស្ថាន ការពារ​ប្រព័ន្ធ​អេកូតាម​សមុទ្រ ទប់ស្កាត់​ការបញ្ចេញចោល​កាបូន និង​បង្កើន​ថាមពល​ដែល​អាច​ប្រើប្រាស់​ថ្មី។

កិច្ចព្រមព្រៀង​សំខាន់ៈ បក្ស​ប្រជាធិបតេយ្យ​បាន​ព្យាយាម និង​បរាជ័យ​ជា ច្រើន​ទសវត្សរ៍ ដើម្បី​ផ្តល់ឲ្យ​ពលរដ្ឋ​អាមេរិក​នូវការ​គាំពារ​សុខភាព​ជាទូទៅ។ លោក​អូបាម៉ា​ពិតជា មិនអាច​ធ្វើកិច្ច ការនោះ ប៉ុន្តែ​បាន​បន្តផ្តល់​ការធានា រ៉ាប់រង​ដល់​ពលរដ្ឋ​រាប់លាន ដែល​ពីមុន​គ្មាននោះ។

ជួបអ្នកជិតខាងៈ ទស្សនកិច្ច​របស់​លោក​អូបាម៉ា​ទៅ​គុយបា​អាច​ត្រូវបាន​គេ​ចងចាំ​នៅក្នុង​ផ្លូវ​ដូចគ្នា​ទស្សនកិច្ច​របស់​លោក Richard Nixon ទៅចិន ប៉ុន្តែ​ជាការ​ជឿទុកចិត្ត​នោះវា​គឺជា​ចំណុច​សំខាន់​នៃ​កិច្ចប្រឹងប្រែង​ទូលំទូលាយ​ដើម្បី​ធ្វើឲ្យ​ទំនាក់ទំនង​អាមេរិក​ជាមួយ​អាមេរិកឡាទីន​ប្រសើរ​ឡើង៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ