ក្រុង​ CAPE CANAVERAL: រ៉ុក្កែតដ៏​ខ្លាំង​ក្លា ​និងធំ​ជាង​បំផុតនៅ​ក្នុង​ពិភព​លោក​​ឈ្មោះ​ SpaceX''s ​Falcon ​Heavy​ ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃ​អង្គារ​​ អំឡុង​ការ​បាញ់​បង្ហោះ​សាក​ល្បង​ជា​លើក​ដំបូង​ជា​មួយ​​ក្តី​រំពឹង​ទុក​ខ្ពស់ ដោយ​ដឹក​បញ្ជូន​នូវ​រថ​យន្ត​ម៉ាក​ Tesla Roadster​ ពណ៌​ក្រហម​របស់​លោក​អគ្គ​នាយក​ (CEO) ​Elon​ Musk​ ឆ្ពោះ​​ទៅ​កាន់​តារា​វិថី​ទៅ​កាន់​ភព​ព្រះ​អង្គារ​។ ​

សម្លេង​ស្រែក​កញ្ជ្រៀវ ​និង ​ស្រែក​ហ៊ោ​ បាន​ផ្ទុះ​ឡើង​នៅ​ទី​ស្ថានីយ៍​គ្រប់​គ្រង​បេសក​កម្ម​​ហោះ​ហើរ​នៅ​ក្នុង​ទី​ក្រុង​ Cape​ Canaveral​ ក្នុង​រដ្ឋ​ហ្វ្លរីដា​ (Florida)​ ខណៈ​ ​រ៉ុក្កែត​ដ៏​ធំ​មួយ​ត្រូវ​បាន​បាញ់បង្ហោះ​ ​ដោយ​ប្រើ​ប្រាស់​គ្រាប់​បង្ហោះ​ទី​ ២៧ ​របស់​ខ្លួន​ និង ​បាន​ហោះ​លាន់​ឮ​យ៉ាង​កង​រំពង​ចូល​ទៅ​កាន់​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ដោយ​ប្រើ​ប្រាស់​ស្ថានីយ៍​បាញ់​បង្ហោះ​ ដូច​គ្នា​ទៅ​នឹង​អង្គ​ការ​អវ​កាស​ ណាសា (NASA)​ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​មូល​ដ្ឋាន​សម្រាប់​បម្រើ​​បេសក​កម្ម​អាមេរិក​ទៅ​កាន់​ភព​ព្រះ​ចន្ទ​អស់​រយៈ​ពេល​ជា​ច្រើន​ទស​វត្សរ៍​កន្លង​ទៅ​។​

លោក​ Musk ​ដែល​ចូល​​ចិត្ត​ភាព​អណ្តែត​អណ្តូង​បាន​ថ្លែង​ប្រាប់​ក្រុម ​អ្នក​សារ​ព័ត៌​មាន​បន្ទាប់​ពី​ការ​បាញ់​បង្ហោះ​នោះ​ថា​៖​ ​«​បេសក​កម្ម​នេះ​បាន​ដំណើរ​ការ​ទៅ ​ក៏​ដូច​ជា​អ្នក​ ណា​ម្នាក់​មាន​ក្តី​សង្ឃឹម​​អី​ចឹង​»​ ដោយ​បាន​ចាត់​ទុក​ការ​បាញ់​បង្ហោះ​នោះ​ថា ​«​ទំនង​ជា​រឿង​មួយ​ដែល​គួរ​រំភើប​ចិត្ត​ជា​ទី​បំផុត ​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប​បាន​ឃើញ​នៅ​ក្នុង​អក្សរ​សិល្ប៍​ពី​មុន​មក​»​។​

រុក្កែត SpaceX Falcon Heavy បាន​បាញ់​បង្ហោះ​មណ្ឌលអាវកាសកេណ្ណឺឌី (Kennedy Space Center) ក្នុង​រដ្ឋ​ហ្វ្លរីដា កាល​ពី​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ ២០១៨។ AFP

លោក​បាន​ថ្លែង​ថា៖ ​«​ខ្ញុំ​មាន​រូប​នេះ​នៃ​ការ​បាញ់​បង្ហោះ​នៃ​រ៉ុក្កែត​ដ៏​ធំ​មួយ​សម្បើម​មួយ​នៅ​លើ​កំណល់​បង្ហោះ​ដែល​មាន​កង់​ដាក់​សំដៅ​ទៅ​ខាង​ផ្លូវ​ ដោយ​មាន​ដាក់​និមិត្ត​​សញ្ញ​Tesla​ ទៅ​កាន់​ទី​ណា​មួយ​»​។ «​ជា​ភ័ព្វ​ល្អ​ដែល​នោះ​មិន​មែន​ជា​អ្វី​អាក្រក់​ដែល​បាន​កើត​ឡើង​»​។​

ផ្ទុក​ដោយ​រថ​យន្ត​ Tesla ​ពណ៌​ក្រហម​របស់​ លោក Musk ​និង​រូប​មនុស្ស​​​ស ​(mannequin) ​​ក្នុង​​ឯក​សណ្ឋាន​អវ​កាស ការ​ចេញ​ដំណើរ​តាម​រយៈ​ការ​បាញ់​បង្ហោះ​ជា​ប្រវត្តិ​សាស្ត្រ​ នៃ​​រ៉ុក្កែត​ដ៏​ធំ​មួយ​បាន​បង្ក​ ឲ្យ​មាន​ការ ទាក់​ទាញ​ក្តី​ស្រមើ​ស្រមៃ​ពី​ពិភព​លោក​។

ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​រូប​និង​វីដេអូ ​​(webcast)​ របស់​រ៉ុក្កែត​ SpaceX''s​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា Tesla Roadster កំពុង​ហោះ​ ចូល​ទៅ​កាន់​តារា​វិថី ​(អវកាស)​ ខណៈ ​«​បេសក​កម្ម​​ស្រាវ​ជ្រាវ​រុក​រក​ក្នុង​លំហ​អវ​កាស​» ​របស់​លោក​ David ​Bowie​ ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ផ្នែក​ខាង​ក្រោយ ដោយ​​ដាក់​ពាក្យ​ ​​«កុំ​ភ័យ​ខ្លាច​អី! ​DON''T​ PANIC»​​ មាន​បង្ហាញ​លើ​ផ្ទាំង​ព័ត៌​មាន​ដែល​ហាក់​ស្រប​គ្នា​ជា​មួយ​រឿង​ភាព​យន្ត​បែប​វិទ្យា​សាស្ត្រ​ដែល​មាន​ឈ្មោះ ​«Hitchhiker''s​ Guide​ to​ the Galaxy​»​៕ AFP/ ប្រែ​សម្រួល​ដោយ សុឹម សានិត