Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - វិធានការ​របស់​តៃវ៉ាន់​ នឹង​លុប​បំបាត់​កេរ​ដំណែល​របស់​ជន​ផ្តាច់ការ​ដោយ​ច្បាប់​ថ្មី

Content image - Phnom Penh Post
ភ្ញៀវទេសចរ​ដើរ​នៅ​ក្នុង​ចំណោម​រូប​សំណាក​លោក Chiang Kai-shek។ AFP

វិធានការ​របស់​តៃវ៉ាន់​ នឹង​លុប​បំបាត់​កេរ​ដំណែល​របស់​ជន​ផ្តាច់ការ​ដោយ​ច្បាប់​ថ្មី

ក្រុងតៃប៊ិៈ ការគោរព និង​ការ​ដឹងគុណ​ចំពោះ​អតីតជន​ផ្តាច់ការ​តៃវ៉ាន់​លោក Chiang Kaishek នឹង​ត្រូវ​លុប​បំបាត់​នៅ​ទូទាំង​កោះ​ចិន​មួយ​នេះ ក្រោយ​ពី​សមាជិក​សភា​បាន​បោះឆ្នោត គាំទ្រ​ដល់​ការ​បំផ្លាញ​ចោល​និមិត្ត​រូប​នៃ​អំពើ​ជន​ផ្តាច់ការ​កាល​ពី​អតីត​កាល​នោះ។

សេចក្តី​ព្រាង​ច្បាប់​អ្វីដែល​គេ​ហៅថា អំពើ​យុត្តិធម៌​អន្តរកាល ត្រូវ​បាន​អនុម័ត​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ មានន័យ​ថា ផ្លូវថ្នល់ និង​សាលារៀន​ទាំងអស់​នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថ្មី​ទាំង អស់ និង​រូប​សំណាក​ទាំង​អស់​ត្រូវ​យក​ចេញ។

ច្បាប់​នេះ នឹង​ត្រួស​ត្រាយផ្លូវ​ឲ្យ​ការ​ស៊ើបអង្កេត​ពេញ​លេញ​លើ​ភេរវកម្ម​ពណ៌​ស «White Terror» របស់​លោក Chiang ជាការ​បោស​សម្អាត​ក្រុម​អ្នក​ប្រឆាំង​នយោបាយ​របស់​លោក​នៅ​ចន្លោះ​ឆ្នាំ ១៩៤៧ និង​មរណភាព​របស់​លោក​នៅ​ក្នុង​ឆ្នាំ ១៩៧៥។

ក្រុម​អ្នកធ្វើ​យុទ្ធនាការ បាន​អំពាវនាវ​ជា​យូរ​មក​ហើយ​ឲ្យ​បណ្តា​ឈ្មោះ​របស់​ជន​រងគ្រោះ​ដែល​ជាប់​ពន្ធនាគារ ឬ ត្រូវគេ​សម្លាប់ ត្រូវ​ដក​ចេញ ហើយ​ឈ្មោះ​របស់​ក្រុម​ជន​ដៃ​ដល់​ត្រូវ​ដាក់​តាំង​បង្ហាញ​ជំនួស​វិញ។ សេចក្តី​ព្រាង​ច្បាប់​នោះ​បាន​និយាយ​ថា ការ​គ្រប់គ្រង​ផ្តាច់ការ គួរ​ត្រូវ​លុប​បំបាត់​ចោល កុំ​ឲ្យ​មាន​តទៅ​ទៀត។

សេចក្តីព្រាងច្បាប់​នោះ​បន្ត​ថា៖ «ចំពោះ​គោល​បំណង​នេះ ស្ថាប័ន​នានា សាលារៀន អគារ​សាធារណៈ និង​ទីកន្លែង​ផ្សេងៗ គួរ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ដាក់​តាំង​បង្ហាញ​និមិត្តរូប​នៃ​របប​ផ្តាច់ការ​ទេ»៕

0

Comments

Please, login or register to post a comment