Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សមាជិកសភា​អ៊ីរ៉ាក់ ​បោះ​ឆ្នោត​ប្រឆាំង​ការស្ទង់​ប្រជាមតិ​ ដើម្បី​បំបែក​រដ្ឋ​របស់​ក្រុម​ឧទ្ទាម​ឃើដ

Content image - Phnom Penh Post
លោក Najim Al-Din Karim អភិបាល​ខេត្ត Kirkuk (ស្តាំ) ថ្លែង​អំឡុង​កិច្ច​ប្រជុំ​មួយ​ក្រោម​អធិបតី​ភាព​ប្រធានាធិបតី Massud Barzani (ស្តាំទី ២)។ AFP

សមាជិកសភា​អ៊ីរ៉ាក់ ​បោះ​ឆ្នោត​ប្រឆាំង​ការស្ទង់​ប្រជាមតិ​ ដើម្បី​បំបែក​រដ្ឋ​របស់​ក្រុម​ឧទ្ទាម​ឃើដ

ក្រុងបាកដាដ: សភា​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​អង្គារ បាន​បោះឆ្នោត​ប្រឆាំង​គម្រោង​របស់​ក្រុម​មេដឹកនាំ​ឧទ្ទាម​ឃើ​ដ ដើម្បី​ស្ទង់​ប្រជាមតិ​ក្នុង​គោល​បំណង​បំបែក​រដ្ឋ​រយៈពេល ២ សប្តាហ៍​មុន​ពេល​ធ្វើការ​បោះឆ្នោត​ស្ទាបស្ទង់​ប្រជាមតិ​នោះ ដែល​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​នៅ​ក្នុង​តំបន់​ចំពោះការ​បោះឆ្នោត​ស្ទាបស្ទង់​ប្រជាមតិ​នោះ។

ការបោះឆ្នោត​ស្ទាបស្ទង់​ក្រៅ​ផ្លូវការ ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ២៥ ខែ​កញ្ញា បាន​ប្រឈម​ការប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​ពី​អ៊ីរ៉ង់ និង​តួកគី​នៅ​ក្បែរ​ខាង​ដែល មាន​ក្តីបារម្ភ​ថា វា​អាច​ជាការ​បំផុស​ឲ្យ​មាន​គំនិត​ប៉ុនប៉ង​បំបែក​រដ្ឋ​នៅ​ក្នុង​ចំណោម​ក្រុម​ជនជាតិ​ភាគតិច​ឃើដ​ដ៏ធំ​មួយ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ។

ក្រុម​អ្នក​រិះគន់​ការបោះឆ្នោត​រួមទាំង​អាមេរិក និង​សហភាព​អឺរ៉ុប​ព្រមទាំង​ក្រុម​សមាជិក​មួយ​ចំនួន​នៃ​ក្រុម​ពលរដ្ឋ​ឃើដ​នៅ​អ៊ីរ៉ាក់ ៥,៥ លាននាក់​ថា ទង្វើ​នេះ​អាច​ជាការ​បង្វែរ​ទិសដៅ​ពីការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ជីហាដ។

កងកម្លាំង​ជាតិនិយម​ឃើដ និង​អ៊ីរ៉ាក់ បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​វាយ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម (IS ដែល​ច្បាំង​យក​ដែនដី​ជាច្រើន​ក្នុង​ប្រទេស​នេះ​ក្នុង​ឆ្នាំ ២០១៤ ហើយ​ការប្រយុទ្ធ​នោះ​បាន​ទទួល​ផ្លែផ្កា​ក្នុង​រយៈពេល ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

ការបោះឆ្នោត​ស្ទាបស្ទង់​ប្រជាមតិ ដែល​បាន​បណ្តាល​ឲ្យមាន​ការ​ជំទាស់​ពី​ក្រុម​សមាជិក​សភា​ឃើដ​ត្រូវបាន​ធ្វើ​ឡើង ខណៈ​សភា​ឃើដ​ថា ខ្លួន​នឹង​ជួប​ប្រជុំ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​រយៈពេល ២ ឆ្នាំ ដើម្បី ធ្វើការ​បោះឆ្នោត​ស្ទាបស្ទង់​ប្រជាមតិ​នោះ។

រដ្ឋសភា​អ៊ីរ៉ាក់ បាន​ថ្លែង​ថា ការ​បោះឆ្នោត​នោះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់ «ចាត់​គ្រប់​វិធានការ​ដើម្បី​ការពារ​ការបង្រួប​បង្រួម​ជាតិ​អ៊ីរ៉ាក់ និង​បើក​ការសន្ទនា​ដ៏​ហ្មត់ចត់​មួយ «ជាមួយ​ក្រុម​ថ្នាក់​ដឹកនាំ​ឃើដ​នៅ​អ៊ីរ៉ាក់»។

មេដឹកនាំ​ឃើដ​នៅ​អ៊ីរ៉ាក់​លោក Massud Barzani ដែល​កំពុង​រៀបចំ​ការ​បោះឆ្នោត​ស្ទាបស្ទង់​ប្រជាមតិ បាន​លើក​ឡើង​ពី​ក្រុង Kirkuk ដែល​មាន​ជម្លោះ​ថា ការ​បោះឆ្នោត​ស្ទង់​ប្រជាមតិ​នោះ នឹងត្រូវ​ប្រារព្ធ​ឡើង​ពីព្រោះ «គ្រប់​កិច្ច​ខិតខំ​ទាំងអស់» ដើម្បី​ធានា​បាន​នូវការ​គោរព​សិទ្ធិ​ក្រុម​ឧទ្ទាម​ឃើដ​បាន​បរាជ័យ។

ការស្ទង់​ប្រជាមតិ​នោះ អាច​ទៅរក​ការ​បំបែក​រដ្ឋ​ឃើដ​នៅ​អ៊ីរ៉ាក់​ជា​តំបន់​សម្បូរ​ប្រេង​នៅ​ក្នុង​តំបន់​ភ្នំ​រម៉ាំង​រម៉ោក​ភាគ​ខាងជើង​នៅ​ក្នុង​ប្រទេស​នេះ ដែល​បាន​ទទួល​ស្វយ័តភាព​ពិតប្រាកដ​នៅ​ក្នុង ឆ្នាំ ១៩៩១៕

Content image - Phnom Penh Post
ក្រុម​ឃើដ​អ៊ីរ៉ាក់​គ្រវី​ទង់​ជាតិ​និង​កាន់​ភ្លើង​ទ្រោល​បំភ្លឺ​គាំទ្រ​ការ​បំបែក​រដ្ឋ។ AFP

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ