Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សាលារៀន​ជាទី​ជម្រក​ដ៏ល្អ​សម្រាប់​ក្មេង​ជាតិ រ៉ូហ៊ីងយ៉ា ​ដែល​កំពុង​មាន​វិបត្តិ​ផ្លូវចិត្ត

Content image - Phnom Penh Post
ក្មេងៗរ៉ូហ៊ីងយ៉ា​កំពុង​រៀន​នៅ​សាលា​មួយ​ក្នុង​ជំរំជនភៀសខ្លួន​។ AFP

សាលារៀន​ជាទី​ជម្រក​ដ៏ល្អ​សម្រាប់​ក្មេង​ជាតិ រ៉ូហ៊ីងយ៉ា ​ដែល​កំពុង​មាន​វិបត្តិ​ផ្លូវចិត្ត

ក្រុងឡេដាប៉ារ៉ា: មាន​ភ្នែក​ខូង​ជ្រៅ និង​ប្រកប​ដោយ​ក្តី​អស់សង្ឃឹម​ព្រមទាំង​រវើរវាយ​នោះ ក្មេង​ភៀស​ខ្លួន​ជាតិ​រ៉ូហ៊ីងយ៉ា​អាយុ ១១ ឆ្នាំ​ឈ្មោះ Sayed Nul បាន​បង្ហាញ​អារម្មណ៍​រំជើប​រំជួល​បន្តិចបន្តួច ខណៈ​ក្មេង​ប្រុស​ម្នាក់​រំឭក​ពី​មូលហេតុ ដែល​ក្រុម​គ្រួសារ​របស់​ខ្លួន​បាន​ភៀសខ្លួន​ពី​មីយ៉ាន់ម៉ា ថា៖ «ក្រុម​ពុទ្ធសាស​និកជន​នៅ រដ្ឋ​រ៉ាក់ឃីន បាន​ដុត​បំផ្លាញ​ផ្ទះ​របស់​ខ្ញុំ បាញ់​សម្លាប់​មនុស្ស និង​ចាប់រំលោភ​ស្រី»។

សម្រាប់​បុគ្គលិក​បម្រើការ​នៅ​បង់ក្លាដែស ដែល​កំពុង​រ៉ាប់រង​ជាមួយ​ការហូរ​ចូល​នៃ​ក្រុម​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​បាន​ភៀសខ្លួន​គេច​ពី​អំពើហិង្សា​ប្រកាន់​បក្សនិកាយ​នាពេល​ថ្មីៗ នៅ​ក្នុង​រដ្ឋ​រា់ក់ឃីន​នៃ​មីយ៉ាន់ម៉ា​នោះ វាមាន​ភាព​ស្រដៀងគ្នា ហើយ​និង​បាន​ក្រឡេក​មើល​ដោយ​ក្តី​ស្រងាកចិត្ត ខណៈ​ពួកគេ​ព្យាយាម​បញ្ជូន​ក្រុម​ក្មេងៗ​ឲ្យ​ទៅ​នៅ​ជុំគ្នា​នៅ​កន្លែង​ដើម​វិញ។

ក្នុងចំណោម​ជន​រ៉ូហ៊ីងយ៉ា ៥២ ម៉ឺន​នាក់ ដែល​បាន​មក​ដល់​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ២៩ ម៉ឺន​នាក់​ជា​កូនក្មេង ដែល​ភាគច្រើន ពួកគេ​ត្រូវ​បាន​ឃើញ អំពើ​ដ៏សាហាវ​ឃោរឃៅ​ដោយ​ផ្ទាល់​ភ្នែក​តាម​លង​បន្លាច ហើយ​ពេលនេះ បាន​នាំគ្នា​ចូល​ទៅ​ជ្រក​ក្នុង​ជំរំ​ជនភៀសខ្លួន ដែល​មាន​មនុស្ស​ពេញ​ណែន ដោយ​មាន​មណ្ឌល​តូច ដើម្បី​ទប់ទល់​ជាមួយ​វិបត្តិ​ផ្លូវចិត្ត ដែល​កប់​ជ្រៅ​នៅ​ក្នុង​ចិត្ត​របស់​ក្រុម​មនុស្ស​វ័យក្មេង។ អង្គការ​ផ្តល់​ជំនួយ​បាន​នាំគ្នា​កសាង​សាលារៀន និង​តំបន់​សុវត្ថិភាព៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ