Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ហ្វីលីពីន​ នឹង​ឈប់​ទទួល​យក​ជំនួយ EU

Content image - Phnom Penh Post
សមា​ជិកសភា​ក្រោកឈរ​ឲ្យ​រាប់សម្រាប់​ការបោះ​ឆ្នោត​របស់​ពួកគេ ខណៈពួកគេ​​ដោះស្រាយ​ពាក្យ​បណ្តឹង​ប្រឆាំង​លោក​ Duterte។ AFP

ហ្វីលីពីន​ នឹង​ឈប់​ទទួល​យក​ជំនួយ EU

ក្រុងម៉ានីលៈ គណៈប្រតិភូ​សហភាព​អឺរ៉ុប (EU) ប្រចាំ​នៅ​ក្រុង​ម៉ានីល​បាន​និយាយ​ពីថ្ងៃ​ព្រហស្បតិ៍​ថា ហ្វីលីពីន នឹង​លែង​ទទួល​យក​ជំនួយ​ពី​សហភាព​អឺរ៉ុប​ទៀត​ហើយ បន្ទាប់ពី​មានការ​រិះគន់​ម្តង​ហើយ​ម្តងទៀត​ពី​ប្រធានាធិបតី Rodrigo Duterte ជុំវិញ​ការរិះគន់​របស់​សហភាព​អឺរ៉ុប​អំពី​សង្គ្រាម​គ្រឿងញៀន​ដ៏​ខ្លាំងក្លា​របស់​លោក។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដ៏ខ្លី​មួយ​ថា គណៈប្រតិភូ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ហ្វីលីពីន បានផ្តល់​ព័ត៌មាន​ដល់​ពួក​យើង​ថា ពួកគេ​នឹងមិន​ទទួល​យក​ជំនួយ​ពី EU ទៀត​ទេ»។

យោងតាម​ប្រសាសន៍​របស់​លោក FranzJessen ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ក្រុង​ម៉ានីល​បានឲ្យ​ដឹងថា​សេចក្តី​សម្រេចចិត្ត​នោះ នឹង​ជះឥទ្ធិពល​ដល់​ជំនួយ​ដែល​មាន​ចំនួន​ជា​ទឹកប្រាក់ ២៧៨ លាន​ដុល្លារ។

ក្រុមមន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន​មិនបាន​ធ្វើការ​បកស្រាយ​ភ្លាមៗ​ក្រសួង​ហិរញ្ញវត្ថុ​និយាយថា​សេចក្តី​ថ្លែងការណ៍​មួយ នឹងត្រូវ​បានចេញ​នាពេល​ក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោក Duterte មាន​វ័យ ៧២ ឆ្នាំ បាន​រិះគន់​ម្តង​ហើយ​ម្តង​ទៀតថា​ចំពោះ​ក្រុម​សមាជិកសភា​អឺរ៉ុប​និង EU ចំពោះ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក ដែល​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់ និង​បាន​នាំទៅរក​ការព្រមាន​ជាច្រើន​ពីក្រុម​អ្នករិះគន់​ជុំវិញ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

Content image - Phnom Penh Post
ឯកអគ្គ​​រដ្ឋទូត EU ប្រ​ចាំក្រុង​ម៉ានីល​លោក Franz​Jessen។ AFP

នៅក្នុង​ការបកស្រាយ​នានា​កាលពី​ឆ្នាំមុន​លោក​បាន​ប្រើប្រាស់​ភាសា​ដ៏ថោក​ទាប​បំផុត​និង​បាន​លើក​ម្រាមដៃ​កណ្តាល​របស់​លោក​នៅក្នុង​ការឆ្លើយតប​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​សភាអឺរ៉ុប​មួយ​ដែល​បង្ហាញពី​ក្តីកង្វល់​ជុំវិញ​ការសម្លាប់​មនុស្ស។

រដ្ឋាភិបាល​អាល្លឺម៉ង់ ក៏សម្តែង​កង្វល់​ចំពោះ​សង្គ្រាម​ប្រឆាំង គ្រឿងញៀន​នោះដែរ៕

0

Comments

Please, login or register to post a comment