Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ហ្វីលីពីន​ ប្រើ​កាណុង​បាញ់​ទឹក​បំបែក​អ្នក​តវ៉ា​នៅ​ថ្ងៃ​ជំនួប​កំពូល​អាស៊ាន

Content image - Phnom Penh Post
លោក Duterte (ស្តាំ) និង​លោក ត្រាំ​ អំឡុង​ជំនួប​ក្រៅ​សង្វៀន​។ AFP

ហ្វីលីពីន​ ប្រើ​កាណុង​បាញ់​ទឹក​បំបែក​អ្នក​តវ៉ា​នៅ​ថ្ងៃ​ជំនួប​កំពូល​អាស៊ាន

ក្រុងម៉ានីលៈ ប៉ូលិស​ប្រឆាំង​កុបកម្ម​ប្រើ​កាណុង​បាញ់​ទឹក​និង​ឧបករណ៍​បំពង​សំឡេង​ដើម្បី​បំបែក​អ្នក​តវ៉ា​រាប់រយ​នាក់​ដែល​ស្រែក​ពាក្យ​ស្លោក​ជាច្រើន​ប្រឆាំង​នឹង​ដូណាល់ ត្រាំ​នៅ​ក្រៅ​សង្វៀន​ជំនួប​កំពូល​ដ៏សំខាន់​មួយ​នៅ​ក្នុង​ក្រុង​ម៉ានីល​កាល​ពី​ថ្ងៃ​ចន្ទ។

រូបសំណាក​ជាច្រើន​របស់​ប្រធានាធិបតី​អាមេរិក​នៅ​ក្នុង​នោះ មាន​រូប​មួយ​មាន​ដៃ ៤ មាន​រាង​ជា​សញ្ញា​សម្គាល់​ណាហ្ស៊ី ត្រូវ​បាន​អូស​កាត់​តាម​ដងផ្លូវ​ជាច្រើន​នៃ​រដ្ឋធានី​ហ្វីលពីន។

រូបថត​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte លេច​ចេញ​ពី​ក្រោយ​រូបភាព​សំណាក​នោះ ខណៈ​មេដឹកនាំ​ទាំង​ពីររូប បាន​ត្រៀម​អង្គុយ​ចរចា​ផ្លូវការ មាន​ចម្ងាយ​មិន​ដល់​បី​គីឡូម៉ែត្រ​ពី​ទីនោះ។ក្រុម​អ្នកតវ៉ា បាន​កាន់​បដា​សរសេរ​ថា៖ «ត្រាំ​ទៅ​ផ្ទះ​វិញ​ទៅ (Trum go home)»។

ប៉ូលិស បាន​និយាយ​ថា មាន​មនុស្ស​ជិត​ពីរពាន់​នាក់​នៅ​ឯ​កន្លែង​ជួបជុំ​តវ៉ា​នោះ។ ក្រុម​អ្នកតវ៉ា​ទាំង​នោះ បាន​ជួប​ជាមួយ​ក្រុម​ប៉ូលិស​ប្រឆាំង​កុបកម្ម ខ្លះ​ពាក់​អាវធំ និង​កាន់​កាំភ្លើង​ប្រយុទ្ធ ដែល​បាន​បាញ់​ទឹក និង​ប្រើ​ឧបករណ៍​បំពង​សំឡេង​ឮ​ខ្លាំង។

អ្នកកាសែត AFP ម្នាក់​នៅ​កន្លែង​កើត​ហេតុ បាន​និយាយ​ថា មន្ត្រី​ប៉ូលិស​យ៉ាង​តិច ៦ នាក់​រង​របួស។ លោក Ramon Dumagat ជា​មន្ត្រី​ប៉ូលិស​ម្នាក់ បាន​និយាយ​ថា៖ «ក្រុម​អ្នកតវ៉ា បាន​វាយ​មក​លើ​យើង​ដោយ​ដំបង​ឈើ។ ម្នាក់​នៅ​ក្នុង​ចំណោម​សហសេវិក​របស់​ខ្ញុំ ត្រូវ​ពួកគេ​គប់​ដុំថ្ម​ចំមុខ។

ក្រុម​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​ត្រាំ និយាយ​អំពី​សង្គ្រាម​គ្រឿង​ញៀន​របស់ Duterte ដែល​បាន​មើល​ឃើញ​ប៉ូលិស​និង​អ្នក​តាំងខ្លួន​ជាអ្នក​ការពារ​គ្មាន​ច្បាប់​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​នៅ​ក្នុង​អំឡុង​ការ​កាន់​អំណាច៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ