Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អគ្គិភ័យ​លេប​ត្របាក់​ទូក​នេសាទ​ឈើ​ ឥណ្ឌូនេស៊ី​ បណ្តាល​ឲ្យ​មនុស្ស​បីនាក់​រងរបួស

Content image - Phnom Penh Post

អគ្គិភ័យ​លេប​ត្របាក់​ទូក​នេសាទ​ឈើ​ ឥណ្ឌូនេស៊ី​ បណ្តាល​ឲ្យ​មនុស្ស​បីនាក់​រងរបួស

ក្រុងហ្សាការតា: ក្រុម​មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យដឹង​ថា​មនុស្ស​បីនាក់ បាន​រងរបួស​បន្ទាប់​ទូក​នេសាទ​ឈើ ១៨ គ្រឿង​បាន​ត្រូវ​ឆេះភ្លើង​នៅ​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សៅរ៍។

ក្រុម​សេវាកម្ម​ផ្នែក​ពន្លត់​អគ្គិភ័យ បាន​ព្យាយាម​ពន្លត់​អគ្គិភ័យ​ដែល​កំពុងតែ​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅឯ​កំពង់ផែ​មាត់​ទន្លេ​មួយ​ក្នុង​ដែនដី​ប៉ាទី​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​កោះជ្វា។

អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ (NDMA) លោក Sutopo PurwoNugroho បាន​ថ្លែង​ថា៖ «ពួកយើង​កំពុង​ព្យាយាម​ពន្លត់​អគ្គិភ័យ​នោះ ដូច្នេះ​វាមិន​អាច​ឆេះ​ទូក​ដទៃ​ទៀតៗ​នោះ​ទេ»។

លោក Nugroho បាន​ថ្លែងថា មនុស្ស ៣ នាក់​របួស​ធ្ងន់​នៅ​ឧបទ្ទវហេតុ​នោះ៕

0

Comments

Please, login or register to post a comment