Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​ប្រធាន FBI ដឹកនាំ​ការស៊ើបអង្កេត​ករណី​ត្រាំ​និង​រុស្ស៊ី

Content image - Phnom Penh Post
ប្រធាន FBI លោក James​Comey ថ្លែង​កាល​ពីពេល​កន្លងទៅ។ AFP

អតីត​ប្រធាន FBI ដឹកនាំ​ការស៊ើបអង្កេត​ករណី​ត្រាំ​និង​រុស្ស៊ី

ក្រុងវ៉ាស៊ីនតោនៈ កាលពី​ថ្ងៃ​ពុធ អតីត​ប្រមុខ FBI ត្រូវបាន​ប្រគល់​ការងារ​ដឹកនាំ​ការស៊ើបអង្កេត​តឹងរ៉ឹង​មួយ​ករណី​ទំនាក់ទំនង​រវាង​ក្រុម​របស់​លោក​ត្រាំ​និង​រុស្ស៊ី​ក្នុងការ​បង្វិល​ក្រុម​អ្នក បោះឆ្នោត​នោះ​ឲ្យ​មក​គាំទ្រ​លោក​ប្រធានាធិបតី។

លោក​ត្រាំ បាន​ឆ្លើយ​តប​ជាថ្មី​ម្តង​ទៀត ដោយការ​បដិសេធ​ទំនាក់ទំនង​ណាមួយ​ជាមួយ​ក្រុង​ម៉ូស្គូ ប៉ុន្តែ​ការតែងតាំង​អ្នកផ្តល់​យោបល់​ពិគ្រោះ​ពិសេស​មួយ​ដោយ​មាន​ភារកិច្ច​ទទួល​ខុសត្រូវ​ដ៏​ធំធេង​ដែល​នាំឲ្យ​គ្រោះថ្នាក់ ដែល​អាច​គំរាមកំហែង​ដល់​តំណែង​ប្រធានាធិបតី​លោក​នោះ។

មេដឹកនាំ​មកពី​គណបក្ស​សាធារណរដ្ឋ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​បំបាត់​ក្តី​សង្ស័យ​នានា ដែលថា រុស្ស៊ី​បាន​ជួយ​ការពារ និង​ជ្រោមជ្រែង​លោក​ឲ្យបាន​ឈរ​ជើង​ក្នុង​សេតវិមាន ត្រូវបាន​ចោទប្រកាន់​ពីបទ​ស្វែងរក​ដើម្បី​រារាំង​កុំឲ្យ​មានការ​ស៊ើបអង្កេត​លើ​ករណី​នោះ ដោយ​បណ្តេញ​ប្រធាន FBI លោក JamesComey ចេញពី​តំណែង​ភ្លាម៕

0

Comments

Please, login or register to post a comment