Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អ.ស.ប. ទទួល​ប្រាក់​ឧបត្ថម្ភ​ជន​ភៀស​ខ្លួន​សកលលោក ៨៥៧ លាន​ដុលា្លរ​ពី​សហគមន៍​អន្តរជាតិ

Content image - Phnom Penh Post
ពល​រដ្ឋ​ស៊ីរី​បំផ្លាស់​ទីចេញ​ពី​ក្រុង​ឌែរ អេស្ស័រនាំ​គ្នា​ទៅ​ជំរំ​ជន​ភៀស​ខ្លួន​តំបន់​ជាយ​ក្រុង​រ៉ាកា។ AFP

អ.ស.ប. ទទួល​ប្រាក់​ឧបត្ថម្ភ​ជន​ភៀស​ខ្លួន​សកលលោក ៨៥៧ លាន​ដុលា្លរ​ពី​សហគមន៍​អន្តរជាតិ

ក្រុងហ្សឺណែវ: អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ទទួល​ទឹកប្រាក់​ឧបត្ថម្ភ​ចំនួន ៨៥៧ លាន​ដុល្លារ​យក​ទៅ​ផ្គត់ផ្គង់​កិច្ច​ប្រតិបត្តិការ​នានា​ក្នុង​គោលដៅ​ជួយ​ក្រុម​ជន​បំ​ផ្លាស់​ទី និង​គ្មាន​រដ្ឋ ប្រមាណ​ជា ៦៧ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ​នេះ។

ប្រាក់​ឧបត្ថម្ភ​នេះ គឺជា​ចំនួន​ដ៏​ខ្ពស់​បំផុត​ដែល​ត្រូវ​បាន​ប្រទេស​ជាច្រើន​បាន​សន្យា​ផ្តល់​ជូន​ដល់ទី​ភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR) នៅ​ក្នុង​សន្និសីទ ធ្វើ​ការ​សន្យា​ផ្តល់​ជំនួយ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ទីភ្នាក់ងារ​នោះ​បាន​ឲ្យដឹង​ថា ទឹកប្រាក់​នៅ​សល់​ត្រឹម ១១ ភាគរយ​នៃ​ទឹកប្រាក់​សរុប​ជាង ៧,៥ ពាន់​លាន​ដុល្លារ ដែល​ខ្លួន​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ឆ្នាំ ២០១៨។

ថវិកា​នោះ បាន​ផ្តល់​ជំនួយ ដែល​ជា​រឿយៗ​អាច​ជួយ​សង្គ្រោះ​ជីវិត​សម្រាប់​ក្រុម​ជន​បាត់បង់​លំនៅឋាន​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​នៅ​ក្នុង​ជម្លោះ​ដ៏​សាហាវ​មួយ​ចំនួន​នៅ​យេម៉ែន ដូចជា​ជម្លោះ​នានា ដែល​បាន​កើត​ឡើង​នៅ​ស៊ីរី យេម៉ែន និង​ស៊ូដង់​ខាងត្បូង។

ខណៈដែល​បាន​ទទួល​ស្គាល់​ថា ការ​សន្យា​ផ្តល់​ជំនួយ​ដែល​មាន​បរិមាណ​តិច​ជាង​តម្រូវការ​ជាក់ស្តែង​នោះ ទីភ្នាក់ងារ UNHCR បាន​ឲ្យដឹង​ថា ពួកគេ​បាន​ដំណើរ​ទៅ​មុខ​ជាមួយ​ការ​ផ្តល់​ជំនួយ​ថវិកា​ជាង ៧០០ លាន​ដុល្លារ។

ទីភ្នាក់ងារ​ដដែល​នេះ បាន​ឲ្យដឹង​ថា​បរិមាណ​នេះ អាច​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​នានា នឹង​បន្ត​ផ្តល់​ជំនួយ​ថវិកា​បន្ថែម​ទៀត​សម្រាប់​ពេញ​មួយ​ឆ្នាំ ២០១៨ ដោយ​បាន​បំពេញ​ចន្លោះ​នៃ​គម្លាត​ការ​ផ្តល់​ថវិកា​នេះ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ