បុរីញូវយ៉កៈ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមុដ អាបាស កាលពីថ្ងៃអង្គារ បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យកោះប្រជុំជាអន្តរជាតិ ដើម្បីនាំឲ្យមានការទទួលស្គាល់រដ្ឋបាឡេស្ទីនមួយនៅក្នុងព្រំដែនឆ្នាំ ១៩៦៧។
លោកបានថ្លែងថា៖ «យើងអំពាវនាវឲ្យមានការកោះហៅរៀបចំសន្និសីទសន្តិភាពអន្តរជាតិ ត្រឹមពាក់កណ្តាលឆ្នាំ ២០១៨ ដោយផ្អែកទៅលើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ អ.ស.ប. ដែលមានការពាក់ព័ន្ធ ដោយមានការចូលរួមពីអន្តរជាតិ និងរួមមានភាគទាំងពីរ និងអ្នកគាំទ្រនៅក្នុងតំបន់ និងអន្តរជាតិផងដែរនោះ។
លោកបានបញ្ជាក់ថា លទ្ធផលនៃសន្និសីទនេះ គួរតែជាការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាសមាជិកពេញសិទ្ធិរបស់ អ.ស.ប.។
លោកប្រធានាធិបតីប៉ាឡេស្ទីន ក៏បានសម្តែងក្តីសង្ឃឹមថា សន្និសីទនេះនឹងនាំឲ្យមានការទទួលស្គាល់ទៅវិញទៅមករវាងរដ្ឋប៉ាឡេស្ទីន និងរដ្ឋអ៊ីស្រាអែល ដោយផ្អែកលើព្រំដែន ឆ្នាំ១៩៦៧៕PSA