Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក ​និង ​ចិន ប្តេជ្ញា​ធ្វើការ​រួមគ្នា​ដោះស្រាយ​ការ​គំរាម កំហែង​ពី កូរ៉េ​ខាងជើង

Content image - Phnom Penh Post
លោកវ៉ាង យី (ស្តាំ) និង​លោក Tillerson មកដល់​កន្លែង​សន្និសីទ​កាសែត​។ AFP

អាមេរិក ​និង ​ចិន ប្តេជ្ញា​ធ្វើការ​រួមគ្នា​ដោះស្រាយ​ការ​គំរាម កំហែង​ពី កូរ៉េ​ខាងជើង

ក្រុងប៉េកាំងៈ អាមេរិក និង​ចិន​កាលពី​ថ្ងៃសៅរ៍ បាន​ប្តេជ្ញា​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​ការគំរាម​កំហែង​ដែល​ត្រូវ​បង្កឡើង​ដោយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ខណៈ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Rex Tillerson បាន​ព្រមាន​ថា ស្ថានការណ៍​ក្នុង​តំបន់ បាន​ឈាន​ដល់​កម្រិត​មួយ​គ្រោះថ្នាក់។

សម្តី​ចេញពី​លោក Tillerson និង​សមភាគី​ចិន​របស់​លោក​ក្រោយពី​កិច្ចពិភាក្សា​នៅ​ក្រុងប៉េកាំង បាន​ស្រុះស្រួល​គ្នា​យ៉ាង​ពិសេស​បំផុត ដែល​នៅមុន​ព្រឹត្តិការណ៍​នេះ​កើត​ឡើង ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​ចោទប្រកាន់​ចិន​ពីបទ​មិនបាន​ធ្វើអ្វី​សោះ ដើម្បី​គ្រប់គ្រង​អ្នកជិតខាង​ឯកោ​របស់​ខ្លួន ខណៈ​ក្រុង​ប៉េកាំង បាន​ស្តីបន្ទោស​ក្រុង​វ៉ាស៊ីនតោន​ពីបទ​បង្កភាព​អារិភាព​ជា​ច្រើន។

លោក Tillerson បាន​និយាយ​ក្រោយពី​ការពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​វ៉ាង យីថា៖ «ខ្ញុំ​គិតថា យើង​មាន​ទស្សនៈ និង​សុភវិនិច្ឆ័យ​រួមថា បច្ចុប្បន្ន​នេះ ភាព​តានតឹង​នៅក្នុង​ឧបទ្វីប​នោះ​ពិតជា​ខ្ពស់​ណាស់ និង​ថា បញ្ហា​ជាច្រើន​បានដល់​កម្រិត​មួយ​ដ៏​គ្រោះថ្នាក់»។ «យើង​នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​ឲ្យដឹង​ថា​តើយើង​អាច​នាំ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ទៅកន្លែង​មួយ​ដែល​ពួកគេ​ចង់​ធ្វើការ​ផ្លាស់ប្តូរ​ទិសដៅ​ខុសគ្នា ចង់​ធ្វើ​ការកែ​តម្រូវ និងចង់​ដកខ្លួន​ចេញពី​ការផលិត​នុយក្លេអ៊ែរ»។

លោក Rex Tillerson បាន​មកដល់​ក្រុង​ប៉េកាំង​កាល​ព្រឹក​ថ្ងៃសៅរ៍​ក្រោយ​ពីបំពេញ​ទស្សនកិច្ច​សម្ព័ន្ធ​មិត្ត​ជប៉ុន និង​កូរ៉េខាងត្បូង​ជាទី​ដែល​លោកបាន​និយាយថា អាមេរិក​នឹង​ឈប់​ប្រព្រឹត្ត​តាម​មធ្យោបាយ​ការទូត​អត់ធ្មត់​បរាជ័យ​នោះ​ទៀត​ហើយ ដោយបាន​ព្រមាន​ថា វិធានការ​យោធា​អាមេរិក​ប្រឆាំង​នឹង​កូរ៉េខាងជើង​គឺជា​ជម្រើស​មួយ «នៅលើ​តុ»៕

0

Comments

Please, login or register to post a comment