Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក ​មាន​ទំនុកចិត្ត​លើ​ចិន ​ក្នុងការ​គ្រប់គ្រង​កូរ៉េខាងជើង

Content image - Phnom Penh Post
លោក​ ជីម​ ម៉ាធីស (ឆ្វេង) មេបញ្ជា​ការ​ទីបញ្ជាការ​កណ្តាល​លោក​Joseph Vote ចូលរួម​សន្និសីទ​កាសែត។ AFP

អាមេរិក ​មាន​ទំនុកចិត្ត​លើ​ចិន ​ក្នុងការ​គ្រប់គ្រង​កូរ៉េខាងជើង

ក្រុងវ៉ាស៊ីនតោនៈ បន្ទាប់ពី​ការបង្ហាញ​កម្លាំង​យោធា​ពីរ​បីថ្ងៃ​រួច​មក រដ្ឋការ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​វិល​ទៅរក​គោល​នយោបាយ​កូរ៉េខាងជើង​ដូច​អ្នកមុន​របស់​ខ្លួន ដោយ​ពឹងផ្អែក​ចិនឲ្យ​គ្រប់គ្រង ក្រុង​ព្យុងយ៉ាង។

ក្រុមអ្នក​ប្រយុទ្ធ​នៃ​នាវា​ដឹក​យន្តហោះ​របស់​អាមេរិក USS-CarlVinson ដែល​លោកត្រាំ​បាន​អួត​កាលពី​សប្តាហ៍​មុន​ថា ជា​នាវា​ចម្បាំង​ដ៏​ខ្លាំងក្លា ដែល​បានធ្វើ​ឲ្យ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គីម ជុងអ៊ុន​បន្ទន់​ឥរិយាបថ​ជំនួស​ឲ្យការ​ធ្វើ​សមយុទ្ធ​នៅ​ក្បែរ​ឆ្នេរសមុទ្រ​អូស្ត្រាលី។

ចំណែក​នៅ​ក្រុង​វ៉ាស៊ីនតោន​វិញ ឥឡូវ​នេះ ក្រុម​មន្ត្រី​ជាន់ខ្ពស់ បាន​សម្តែង​ក្តី​សង្ឃឹមថា អ្នកជិតខាង​ដែលជា​មហា​អំណាច​របស់​កូរ៉េខាងជើង​គឺចិន​នោះ នឹងដាក់​សម្ពាធ​នយោបាយ និង​សេដ្ឋកិច្ច​ដែល​ចាំបាច់ ដើម្បី​បញ្ឈប់​រាល់ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

តាម​ពិតទៅ ក្រុង​ប៉េកាំង បានធ្វើ​ការសន្យា​នេះ​ពីមុន​ហើយ និង​ក្រុម​អ្នកជំនាញ​ព្រមាន​ថា គ្មាន​ហេតុ​ពិសេស​ណាមួយ ដែល​ចិននឹង​ទទួល​ស្គាល់​កូរ៉េខាងជើង​នោះទេ ប៉ុន្តែ​សេតវិមាន​ហាក់​មាន​ជម្រើស​ល្អប្រសើរ​តិចតួច។

កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក​ជីម ម៉ាធីស បាន​និយាយថា នាវា​ដឹក​យន្តហោះ USS-CarlVinson នោះ កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ឧបទ្វីប​កូរ៉េ៕

0

Comments

Please, login or register to post a comment