ក្រុង​កាហ្សា: ​​យន្ត​ហោះ​ប្រតិ​កម្ម​អុីស្រាអែល​បាន​វាយ​ប្រហារ​លើ​​តំបន់​កាហ្សា​ កាល​ពី​ថ្ងៃ​សៅរ៍​​ បន្ទាប់​ពីទាហាន​៤​នាក់​បាន​រង​របួស ​ខណៈ​ដែល​​គ្រាប់​បែក​បង្កៃ​​មួយ​គ្រាប់​​បាន​ផ្ទុះ​ឡើង​​តាម​តំបន់​បណ្តោយ​ព្រំ​ដែន​ជាប់​ដែន​ដី​ប៉ាឡេ​ស្ទីន​។​

ឧប្បត្តិ​ហេតុ ​បំផ្ទុះ​គ្រាប់​បែក​ កាល​ពី​ថ្ងៃ​សៅរ៍ ​ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​អុីស្រា​អែល​២​នាក់​រង​របួស​ធ្ង​ន់​ គឺមួយ​ក្នុង​ចំណោម​ឧប្បត្តិ​ហេតុ​ដ៏​ធ្ងន់​ធ្ងរ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​នៃ​ដែន​ដី​​គ្រប់​គ្រង​ដោយ​ក្រុម​ហាម៉ាស ​ចាប់​​តាំង​ពី​ចលនា​អ៊ិស្លាម​​និយម ​និង​ក្រុម​អុីស្រា​អែល​បាន​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ឆ្នាំ​២០​១៤​។​

ជា​ការ​ឆ្លើយ​​តប​​ទៅ​​នឹ​ង​​ការ​វាយ​ប្រហារ​​នោះ ​ ​យោធា​អុីស្រ​អែល​​បាន​ឲ្យ​ដឹង​ថា៖ ​«​យន្ត​ហោះ​ចម្បាំង​​បាន​វាយ​ប្រហារ​ទៅ​លើ​គោល​ដៅ​មូល​ដ្ឋាន​យោធា​ចំនួន​៦​កន្លែង​នៅ​ក្នុង​តំបន់​កាហ្សា​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​​ហាម៉ា​ស​ រួម​​ទាំង​ ច្រក​ភេរវកម្ម​ក្រោម​ដី​​មួយនៅ​​ក្នុង​តំបន់ ​Zaytun ​និង​ មូល​ដ្ឋាន​យោធា​នៅ​ក្បែរ​ទី​ក្រុង Deir ​el-Balah ​និង ​Khan Yunis»​។​ បន្ទាប់ពី​នោះ យោធា​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា​«​​ការ​​វាយ​ប្រហារ​​នោះ​​ត្រូវ​បាន​គេ​កំណត់​ដឹង​​ថា​ចេញ​ពី​តំបន់​កាហ្សា​មាន​គោល​ដៅ​វាយ​ប្រហារ​លើ​ដែន​ដី​អុី​ស្រា​អែល​»​។​

នៅ​ឯ ​សន្និ​សីទ​ស្តី​ពី​បញ្ហា​សន្តិ​សុខ​នៅ​ក្នុង​ទី​ក្រុង​មុយ​និច នាយក​រដ្ឋ​មន្ត្រី​បេន​ចាមីន​ នេតាន់​ យ៉ាហ៊ូ ​បាន​ចាត់​ទុក​ឧប្បត្តិ​ហេតុ​នៅ​តំបន់​ព្រំ​ដែន​ កាហ្សា​ «​មាន​ភាព​ធ្ងន់​ធ្ងរ​ខ្លាំង​»​និង​បាន​​ប្តេជ្ញា​«ឆ្លើយ​តប​ឲ្យ​បាន​សម​រម្យ​ជា​ទី​បំផុត​»​។​

ប្រភព​ព័ត៌​មាន​ផ្នែក​សន្តិ​សុខ​មួយ​បាន​ឲ្យ​ដឹង​ថា ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ពី​កង​ទ័ព​អុី​ស្រា​អែល​បាន​វាយ​ប្រហារ​លើ​មូល​ដ្ឋាន​យោធា​ ៣ ​កន្លែង​ត្រួត​ត្រា​ដោយ​ក្រុម​ហាម៉ា​នៅ​ក្នុង​ដែ​ន​ដី​តំបន់​កាហ្សា​ ដែល​ត្រូវ​បាន​ដែល​ត្រូវ​បាន​ដាក​របាំង​ឃាំង​មិន​ឲ្យ​មនុស្ស​ចរាចរ​។​

ប្រភព​ព័ត៌​មាន​សុខា​ភិបាល​ប៉ាឡេស្ទីន​បាន​ឲ្យ​ដឹង​ថា​ ជន​ប៉ាឡេស្ទីន ២​ នាក់​បាន​រង​របួស​អំឡុង​ការ​វាយ​ប្រហារ​មួយ​។​

នៅ​ពេល​ព្រឹក​ព្រលឹម​ យោធា​បាន​ឲ្យ​ដឹង​ថា​៖ ​«​ទាហាន​ ២ រូប​បាន​រង​របួស​ធ្ងន់​ ដែល​​ម្នាក់​របួស​មធ្យម​ និង​ម្នាក់​ទៀត​របួស​ស្រាល​» ​ខណៈ​គ្រាប់​បែក​​បង្កៃ​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​នៅ​តាម​ដាក់​របង​តំបន់​តាម​បណ្តោយ​ព្រំ​ដែន​ជាប់​ដែន​ដី​កាហ្សា​។​

អ្នក​នាំ​ពាក្យ​ម្នាក់​បាន​បញ្ជាក់​ថា ​គ្មាន​ជីវិត​ទាហាន​ណា​ម្នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ឡើយ​។​

ជា​ការ​ឆ្លើយ​តប​ កង​ទ័ព​អុី​ស្រា​អែល​ បាន​ឲ្យ​ដឹង​ថា​ រថ​ក្រោះ​មួយ​គ្រឿង​បាន​បាញ់​ភ្លាម​ៗ​ទៅ​លើ​ ​«ប៉ុស្ត៍​​អង្កេត​»​​ នៅ​ក្នុង​តំបន់ ​កាហ្សា​ ភាគ​ខាង​ត្បូង​​ដោយ​​មិន​បណ្តាល​ឲ្យ​មាន​ជន​ណា​ម្នាក់​រង​របួស​ឡើយ​នៅ​ខាង​ភាគី​ប៉ាឡេស្ទីន​។​

ប្រភព​ព័ត៌​មាន​សន្តិ​សុខ​​ប៉ាឡេស្ទីន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ​ឧបទ្ទវ​ហេតុ​បំផ្ទុះ​គ្រាប់​បែក​នោះ​​បាន​កើត​ឡើង​នៅ​ភាគ​ខាង​កើត​ទី​ក្រុង​ Khan​ Yunis​។​

អ្នក​នាំ​ពាក្យ​ លោក​Jonathan ​Conricus បាន​ឲ្យ​ដឹង​ថា៖​«​ក្រុម​អនា​ធិបតេយ្យ​»​មួយ​ក្រុម​បាន​អះ​អាង​ ជា​អ្នក​បង្ក​ឧប្បត្តិ​ហេតុ​បំផ្ទុះ​នេះ​»៕​AFP