ក្រុងយុាំង​ហ្គោនៈ ​អ្នកកាសែត​ Reuters ពីរនាក់​​បាន​ឈាន​ដល់​ថ្ងៃ​ទី​ ១០០​ នៃ​ការ​ដែល​គេ​ឃុំ​ខ្លួន​នៅ​​ក្នុង​ប្រទេស​ មីយ៉ាន់ម៉ា​ នៅ​ថ្ងៃ​ពុធ​នេះ​ ខណៈ​សវនាការ​មុន​កាត់​ទោស ​បាន​អូស​បន្លាយ​ពេល​វេលាយ៉ា​ងយូរ ​ជុំវិញ​ការ​ចោទ​ប្រកាន់​នៅ​ក្រោម​ច្បាប់​សម្ងាត់​នៅ​ក្នុង​សំណុំ​រឿង​ ដែល​បានធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​ការ​បញ្ចេញ​មតិ​យោបល់​របស់​ពិភព​លោក​។

អ្នក​កាសែត​ជាតិ​ មីយ៉ាន់​ម៉ា​ លោក Wa Lone​ មាន​វ័យ​៣១​ឆ្នាំ​ និង​លោក​ Kyaw Soe Oo ​វ័យ​ ២៧​ ឆ្នាំ​ បាន​ចូល​រួម​សវនា​ការកាត់​ទោស​លើក​​ទី​ ១១​ នៅ​តុលាការ​ក្រុង​ យុាំង​ហ្គោន​ ដែលអាច​​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ពន្ធ​នាគារ ​រហូត​ដល់​១៤​ឆ្នាំ​ ប្រសិន​បើ​គេ​ទាំង​ពីរ​នាក់ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កាន់​កាប់​ឯក​សារ​សម្ងា​ត់​ទាំង​នោះ។ ​

តុលា​ការ​នោះ​ ត្រូវប្រមូល​ផ្តុំ ដោយ​សមាជិក​គ្រួសារ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​ក្រុម​អ្នក​ការ​ទូត ​ដែល​ផ្តល់​ការ​គាំទ្រ​​​របស់​ពួក​គេ​ដល់​អ្នក​ជាប់​ឃុំ​ទាំង​ពីរ​ ខណៈ​ពួក​គេ​ស្តាប់​ប្អូន​ប្រុស​របស់​លោក ​Wa Lone ​បាន​ធ្វើ​ការ​ការ​ពារ​ដល់​បង​ប្អូន​គេ​នោះ។

លោក​ Thura Aung បាន​និយាយ​ថា៖​«គាត់​(លោក Wa Lone​)​ គឺ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​គ្រួសារ និង​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​ណាស់» ដោយ​បាន​បន្ថែម​ទៀត​ថា ​បង​ប្រុស​របស់​គេ ​ជួយ​មនុស្ស​ច្រើន​ណាស់​ និង​បាន​បង្រៀន​ក្មេងៗ​ថែម​ទៀត​ផង​៕ PSA