Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកច្បាប់​ គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​រងការ​វាយប្រហារ

Content image - Phnom Penh Post
លោក Law (ស្តាំ) ចង្អុល​រូបថត​ដែល​រងរបួស​។ Afp

អ្នកច្បាប់​ គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​រងការ​វាយប្រហារ

ក្រុងហុងកុងៈ អ្នកច្បាប់​កេ្មងបំផុត​នៅ​ក្រុង​ហុងកុង​លោក Nathan Law ត្រូវបាន​ក្រុមអ្នកតវ៉ា​ប្រឆាំង​ឯករាជ្យ​វាយ​នៅឯ​ព្រលាន​យន្តហោះ​នៃ​ក្រុងនេះ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ក្រោយ​ត្រឡប់​មកពី​ចូលរួម​វេទិកា​នយោបាយ​មួយ​នៅកោះ​តៃវ៉ាន់។

លោក Law វ័យ ២៣ ឆ្នាំ បាន​ជួបហ្វូង​អ្នក​តវ៉ា​គាំទ្រ​ក្រុង​ប៉េកាំង​មានកំហឹង​នៅកន្លែង​យន្តហោះ​ចុះ ដោយបាន​ស្រែក គប់​វត្ថុរាវ​ចំមុខ​របស់​លោក និង​ព្យាយាម​វាយ​លោក​ខណៈ​ប៉ូលិស បាន​ប្រឹងប្រែង​រុញ​លោក​ចេញនោះ។

ការវាយប្រហារ​នោះ បាន​កើតឡើង​ក្រោយពី​លោក Law និងក្រុម​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​នៅក្នុង​នោះមាន​លោក Joshua Wong ត្រូវបាន​ស្វាគមន៍​ដោយ​ការតវ៉ា​ជាច្រើន​នៅ​ក្រុង​តៃប៊ិ ខណៈ​ពួកគេ​បាន​មកដល់​ដើម្បី​ចូលរួម​វេទិកា​នោះ​នៅថ្ងៃ​សៅរ៍។

ព្រឹត្តិការណ៍​ពីរថ្ងៃ មានបំណង​ភ្ជាប់​ចលនា​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ក្រុង​ហុងកុង និង​តៃវ៉ាន់។ លោក Law គឺជា​អ្នកច្បាប់​ម្នាក់នៅ​ក្នុងចំណោម​ក្រុមអ្នក​ច្បាប់​ដែល​បានគាំទ្រ​គំនិត​នៃការ​ប្តេជ្ញាចិត្ត​ដោយ​ខ្លួនឯង​ដើម្បី​ក្រុងហុងកុង​ពាក់កណ្តាល​ស្វយ័តជា គំនិត​មួយ ដែល​បានធ្វើ​ឲ្យក្រុង​ប៉េកាំង​ក្តៅក្រហាយ។

នៅត្រង់​ចំណុច​មួយ​នៅក្នុង​អំឡុង​ការវាយ​ប្រហារ​នៅឯ​ព្រលាន​យន្តហោះ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រូបភាព​ទូរទស្សន៍ បាន​បង្ហាញថា លោក Law បាន​ភ្លាត់ជើង​ដួល​នៅនឹង​ជណ្តើរ ក្រោយពី​ដបទឹក​មួយ​ត្រូវបាន​គេគប់​ចំរូបគាត់។

ក្រុមអ្នកតវ៉ា​ស្រែកថា «ដួល​ងាប់​ទៅ!» និង​ម្នា​ក់បាន​ហៅ លោក Law ជាជន​ក្បត់ជាតិ។ ពួកគេ​ក៏បាន​កាន់​បដា​ដែល​សរសេរថាៈ «ចេញពី​ក្រុង​ហុងកុង​ទៅ និង​បំផ្លាញ​ឯករាជ្យ​ក្រុង ហុងកុង»។

យោងតាម​របាយការណ៍​របស់​ប្រព័ន្ធ​ក្នុង​តំបន់​បានឲ្យ​ដឹងថា មនុស្ស​ពីរនាក់ ត្រូវបាន​ចាប់ខ្លួន។ ប៉ូលិស​មិនអាច​អះអាង​ការចាប់ខ្លួន​ណាមួយ​ភ្លាមៗ​នោះទេ។ គណបក្សនយោបាយ Demosisto របស់​លោក Law បាន​និយាយថា លោក Law បានរងរបួស ប៉ុន្តែ​មិនមាន​ព័ត៌មាន​លម្អិត​បន្ថែមទេ​កាលពី​ថ្ងៃចន្ទ។

គំនិត​ដើម្បី​ឯករាជ្យ​សម្រាប់​ក្រុង​ហុងកុង បាន​ប្រមូលផ្តុំ​កម្លាំង​ចាប់តាំងពី​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ឆ្នាំ ២០១៤ ខកខាន មិន​បានទទួល​ការកែទម្រង់​នយោបាយ និងការ​ភ័យខ្លាច​កាន់តែ​កើនឡើង៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ