ក្រុងញូវដែ​លីៈ នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក​​ ណារិន​ដ្រា ​ម៉ូ​ឌី​ និង​ប្រធានា​ធិបតី​អ៊ីរ៉ង់​ លោក ​ហាសាន រ៉ូ​ហានី ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ព្រម​ព្រៀង​គ្នា​ ដើម្បី​បង្កើន​កិច្ច​ប្រឹង​ប្រែង​ ក្នុង​គោល​បំណង​នាំ​ស្ថិរ​ភាព​​​​​ដល់​អាហ្វ​ហ្គានី​ស្ថាន​ ដែល​ហែក​ហួរ​ដោយ​សង្រ្គាម​នោះ​។

លោក ​ម៉ូឌី​ បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ឥណ្ឌា​ ដើម្បី​ជួយ​អាហ្វ​ហ្គានីស្ថាន ​ឲ្យ​ក្លាយ​ជា​ប្រទេស​មាន​សន្តិភាព​ សុវត្ថិ​ភាព ​និង​រីក​ចម្រើន​ជា​និរន្តន៍​ក្រោយពី​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​លោក​រ៉ូហានី​នៅ​ក្នុង​ក្រុង​ញូវ​ដែលី ​ក្នុង​អំឡុង​ទស្សន​កិច្ច​បី​ថ្ងៃ​របស់​លោក​នោះ។

លោក​ម៉ូឌី ​បាន​ថ្លែង​ថា​ដោយ​សម្លឹង​មើល​ផល​ប្រយោជន៍​រួម​យើង​ប្តេជ្ញា​បញ្ឈប់​ការ​ពង្រីក​កម្លាំង​​​ដែល​នាំឲ្យ​មាន​អំពើ​ឧក្រិដ្ឋ​កម្ម​រៀប​ចំ​ដោយ​អន្តរ​ជាតិ​អំពើ​ជ្រុល​និយម ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​​ខុស​ច្បាប់ ​និង​អំពើ​ឧក្រិដ្ឋ​កម្ម​ក្នុង​ទម្រង់​ផ្សេងៗ​។ យើង​ចង់​ឃើញ​តំបន់របស់​យើង​ និង​ពិភព​លោក​គ្មាន​អំពើ​ភេរវ​កម្ម​៕ PSA