Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ឥណ្ឌូនេស៊ី និង​រុស្ស៊ី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Content image - Phnom Penh Post
លោកឡាវ​រ៉ូវ (ឆ្វេង) ជួប សមភាគី​លោក​ស្រី Retno Marsudi នៅ​ក្រុង​ហ្សាការតា។ Afp

ឥណ្ឌូនេស៊ី និង​រុស្ស៊ី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

ក្រុងហ្សាការតា: ឥណ្ឌូនេស៊ី​និង​រុស្ស៊ី​កាល​ពីថ្ងៃ​ចន្ទ បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​សន្តិសុខ​តាម​ប្រព័ន្ធ កុំព្យូទ័រ និង​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ខណៈ​ក្តីបារម្ភ​ជា​ច្រើន​បាន​កើន​ឡើង​ពាក់ព័ន្ធ​ការ​រាលដាល​នៃ​អំពើ​ភេរវកម្ម​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក​សឺហ្គេយ៍ ឡាវរ៉ូវ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ថ្លែង​ថា ប្រទេស​ទាំងពីរ​នឹង​ធ្វើការ​រួមគ្នា​ឲ្យ​កាន់​តែ​ជិតស្និទ្ធ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មនោគមវិជ្ជា​របស់​ក្រុម IS។

លោក​ឡាវរ៉ូវ ថ្លែង​ថា៖ «ការ​គំរាម​គឺថា IS មិន​ទាន់​បាត់​នៅ​ឡើយ។ សមាជិក​ក្រុម​នេះ​បាន​រីក​រាលដាល​ទូទាំង​ពិភពលោក រួមទាំង​តំបន់​នានា ជាប់​ព្រំដែន​រុស្ស៊ី និង​ឥណ្ឌូនេស៊ី»។

ក្រុម​ភេរវករ​រាប់រយ​នាក់​មកពី​ឥណ្ឌូនេស៊ី បាន​ផ្តុំគ្នា​នៅ​បរទេស​ដើម្បី​រួមគ្នា​ប្រយុទ្ធ​ជាមួយ​ក្រុម IS ហើយ​ដែល​គម្រោង និង​ការ​វាយប្រហារ​ដោយ​ក្រុម​ជីហាដ​កាល​ពី​ឆ្នាំមុន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​នេះ។

ក្រុមមន្ត្រី​ឥណ្ឌូនេស៊ី​ក៏បាន​ថ្លែង​ថា ជន​ឥណ្ឌូនេស៊ី​រាប់សិប​នាក់​បាន​ទៅ​កាន់​ក្រុង​ម៉ារ៉ាវី​នៅ​ហ្វីលីពីន​ភាគ​ខាងត្បូង​ដើម្បី​រួម ប្រយុទ្ធ​ជាមួយ​ក្រុម ដែល​មាន​ភក្តីភាព​ចំពោះ​ក្រុម IS។

ក្រុម​ឧទ្ទាម​បាន​កាន់​កាប់​ផ្នែក​ជាច្រើន​នៃ​ក្រុង​នេះ ២ ខែ​កន្លង​ទៅ និង​បាន​តស៊ូ​ប្រឆាំង​គ្រប់ការ​ប៉ុនប៉ង​ពី​ភាគី​កងទ័ព​រដ្ឋាភិបាល​ដើម្បី​បោស​សម្អាត​ពួកគេ។

លោក​ឡាវរ៉ូវ បាន​ថ្លែង​ថា៖ «យើង​បាន​ឯកភាព​ថា សេវាកម្ម​ពិសេស​របស់​យើង​នឹង​ផ្តោត​ការចាប់អារម្មណ៍​ជាពិសេស​ចំពោះ ភារកិច្ច​សម្រប​សម្រួល​ក្នុងការ​ខិតខំ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​នេះជា​ដាច់​ខាត»៕ AFP/SN

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ