ក្រុងឡុងដ៍: សាស្ត្រាចារ្យ​ដ៏​ល្បីល្បាញ​ម្នាក់ បាន​ថ្លែង​ប្រាប់ AFP ថា មួយ​សតវត្សរ៍ បន្ទាប់​ពី​ស្ត្រី​ទទួល​បាន​សិទ្ធិ​បោះឆ្នោត​នៅក្នុង​អង់គ្លេស​មក គោល​គំនិត​អំពី​បញ្ហា​សមភាព​នៅ​តែ​បន្ត​ចោទ​ជា​បញ្ហា​ជាថ្មី​ទៀត​នៅ​ឡើយ ទន្ទឹម​នឹង​បញ្ហា​ការ​ចោទ​ប្រកាន់​នានា​ពាក់ព័ន្ធ​បញ្ហា​អាសគ្រាម​ផ្លូវភេទ​នៅ​ទូទាំង​សកលលោក ដែល​បាន​កើត​ឡើង​អស់​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

លោកស្រី Myriam Boussahba-Bravard ជា​សាស្ត្រាចារ្យ​ម្នាក់ បង្រៀន​អំពី​ប្រវត្តិសាស្ត្រ​ស្ត្រី និង​ការ​សិក្សា​ផ្នែក​យេនឌ័រ​នៅ​សាកល​វិទ្យាល័យ Paris Diderot University បាន​ថ្លែង​មុន​ពេល​ប្រារព្ធ​ខួប​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ ថា៖ «ពាក់ព័ន្ធ​ករណី​ទាំងពីរ វា​គឺជា​ការ​ពិភាក្សា​អំពី​បញ្ហា​នៃ​សមភាព»។

លោកស្រី Boussahba-Bravard បាន​ថ្លែង​ថា៖ «សិទ្ធិ​បោះឆ្នោត បាន​ផ្តល់​ឲ្យ​សមភាព​ជា​ផ្លូវការ​មួយ​ប៉ុន្តែ ពេល​អ្វី​ដែល​ចោទ​ជា​បញ្ហា​គឺ យើង​ចង់​បាន​សមភាព​ពិត» ដោយ​បន្ថែម​ថា៖ «សិទ្ធិ​បោះឆ្នោត​របស់​ស្ត្រី​ពាក់ព័ន្ធ​បញ្ហា​សមភាព​នេះ​ឯង»។

លោកស្រី​សាស្ត្រាចារ្យ​រូប​នោះ​បាន​ថ្លែង​ថា៖ «ពួកគេ​ទាំងអស់​គ្នា​ក៏មាន​ការ​ប្រឈម​ជាមួយ​បញ្ហា​ការ​អាស​គ្រាម​ផ្លូវភេទ ជា​ពិសេស នៅ​ខណៈ​ពួកគេ​ធ្វើ​បាតុកម្ម លើក​លែង​តែ​ត្រង់​ថា ពេល​វេលា ដែល​មិន​មែន​ជា​អាទិភាព​របស់​ពួកគេ​ពីព្រោះ​សមភាព​ទទួល​ស្គាល់​ផ្លូវ​ការ​មិន​ទាន់​មាន​នៅ​ឡើយ»។

កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ ក្រុម​ស្ត្រី​រាប់សិប​នាក់ បាន​នាំគ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​និង​ចោទ​ប្រកាន់​សេដ្ឋី​ភាពយន្ត​អាមេរិក លោក Harvey Weinstein ពី​បញ្ហា​អាសគ្រាម​ផ្លូវ​ភេទ និង​ការ​រំលោភ​បំពាន ដោយ​បាន​បង្ក​ឲ្យ​មានការ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ជាមួយ​ការ​ប្រកាស​ថ្កោលទោស​នៅ​ក្នុង​ពិភព​វិស័យ​សិល្បៈ​កម្សាន្ត និង​មាន​រឿង​លើស​ពី​នេះ ជា​ច្រើន។

លោកស្រី Boussahba-Bravard ជា​អ្នកនិពន្ធ​សៀវភៅ​ម្នាក់ បាន​ថ្លែង​ប្រាប់ AFP ថា៖ «ស្ត្រី​តែង​តែ​មាន​សំឡេង​ប៉ុន្តែ​ទំនង​ជា​កំពុង​ត្រូវបាន​គេ​ដឹងឮ​លើក​ដំបូង៕