ក្រុងម៉ានីលៈ ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​បដិសេធ​លិខិត អញ្ជើញ​មួយ​ឲ្យ​ចូលរួម​ជំនួប​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ខណៈ​លោក​បាន រិះគន់សហភាពអឺរ៉ុប (EU) ជាថ្មី និង​បាន​ចោទ​ប្រកាន់​ប្លុក​នេះ ជុំវិញ​ការ​រិះគន់​ចំពោះ​សង្គ្រាម​គ្រឿងញៀន​របស់​លោក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់។

មេដឹកានាំ​ឯកច្ឆន្ទ​រូបនេះ បានចាត់ទុក​សហភាព​អឺរ៉ុប​មាន ២៨ ប្រទេស​នេះ ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​បំផុត​ទី ២ ថា ឆ្កួត​ឡប់ និង​បាន​ព្រមាន​ថា លោក នឹង​មិន​នៅ​ស្ងៀម​នៅ​ចំពោះ​ការ​ប្រឈម​នឹង​ការ​បង្ក្រាប​ប្រឆាំង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​របស់​លោក​ទេ។

អឺរ៉ុប​បានការ​រិះគន់​ចំពោះ​គោល​នយោបាយ​របស់​លោក Duterte ដែល​បណ្តាល​ឲ្យ​ជន​សង្ស័យ​គ្រឿង​ញៀន​ជិត ៤ ពាន់​នាក់​ស្លាប់ និង​ក្រុម​សិទ្ធិ​មនុស្ស បាន​អះអាង​ថា លោក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោក Duterte បាន​វាយ​ប្រហារ ក្រោយ​ពី​និយាយ​ថា​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប បាន​អញ្ជើញ​លោក​ទៅ​ចូលរួម​ជំនួប​អាស៊ី-អឺរ៉ុប ២ ឆ្នាំ​ម្តង​នៅ​ក្នុង​ខែ​តុលា​ខាងមុខ។

លោក Duterte បាន​ប្រាប់​បុគ្គលិក​រដ្ឋាភិបាល​ថា៖ «លោក​ធ្លាប់​ត្រូវបាន​អញ្ជើញ​ដោយ EU ដែល​ជា​អង្គការ​ឆ្កួត​ឡប់​មួយ​នោះ»។ «ខ្ញុំ​បាន​និយាយ​ថា ដើម្បី​អី​ទៅ? អ្នក​គិតដល់​ខ្ញុំ​ថា តើ​ជា​មនុស្ស​ប្រភេទ​ណា? ហេតុអ្វី​បាន​អ្នក​ផ្លាស់ប្តូរ​ការ​វាយ​តម្លៃ​របស់​អ្នក?