ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ជា​ធនាគារ​សម្រាប់​ប្រជាជន​កម្ពុជា បាន​ក្លាយជា​កម្លាំង​ជំរុញ​វឌ្ឍនភាព​សំខាន់​មួយ​នៅ​វិស័យ​ធនា គារ​នៅ​កម្ពុជា ខណៈដែល​ស្ថាប័ន​ធនាគារ​បែប​ប្រពៃណី​តែងតែ​ជួប​នូវ​បញ្ហា​ប្រឈម​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ទៅដល់​ពលរដ្ឋ​រស់នៅ​តំបន់​ជនបទ​ជាច្រើន​ដែល​មិន​មាន​គណនី​ធនាគារ​។​

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុ​ជាមួយនេះ ត្រូវបាន​ជំរុញ​ដោយ​ចក្ខុវិស័យ​ ក្នុងការ​ផ្តល់ឱ្យ​ប្រជាជនកម្ពុជា​គ្រប់រូប​នូវ​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ដែលជា​តម្រូវការ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​បន្ត​លើកកម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

«​ខណៈពេលដែល​យើង​កំពុងធ្វើដំណើរ​ទៅមុខ​នៅក្នុង​ឆ្នាំ​២០២៤​នេះ ធនាគារ វី​ង នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការ-​ប្តេជ្ញាចិត្ត​របស់​យើង​ ក្នុង​ភាពជា​ដៃគូ ដែល​ផ្តល់នូវ​ទំ​នុ​កចិត្ត​សម្រាប់​ប្រជាជន-​កម្ពុជា​គ្រប់រូប និង​ជា​ស្ថាប័ន​ឈានមុខ​គេ​ក្នុង​ការធ្វើ​ទំនើបកម្ម​ធនាគារ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

«​ដោយ​ផ្តោត​សំខាន់​ឥត​ងាករេ​លើ​ការធ្វើ​ន​វា​នុ​វត្ត​ន៍សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ  ក៏ដូចជា​ជំរុញ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យាបន្ន  យើង​មាន​ជំហរ​រឹងមាំ​ ដើម្បី​ត្រៀមខ្លួន​សម្រាប់​នាពេលខាងមុខ ក្នុងនាម​ជា «​ធនាគារ​នៃ​អនាគតកាល​»​។​

​លោក ហាន ប៉េង​ក្វាង អគ្គនាយកធនាគារ វី​ង បាន​មានប្រសាសន៍ថា​៖ «​ជាមួយនឹង​កិច្ចប្រឹងប្រែង ធនាគារ វី​ង ខិតខំ​លើកកម្ពស់​ដល់​រូបវន្តបុគ្គល និង​សហគមន៍​ ដោយ​ជំរុញឱ្យមាន​ការរីកចម្រើន​ដល់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​ភាពប្រសើរឡើង​សម្រាប់​អតិថិជន​គ្រប់រូប »​។​

​ការអភិវឌ្ឍ​គួរឱ្យកត់សម្គាល់​ថ្មីៗ​រួមមាន ការផ្តល់​កម្ចី​តាម​ប្រព័ន្ធ​ឌីជីថល ឬ​ហៅថា​វី​ង​ឌីជីថល​ឡូ​ន​ (Wing Digital Loan) ដែល​ផ្តល់​ប្រាក់កម្ចី​ងាយស្រួល ធានា​សុវត្ថិភាព​តាមរយៈ​អ៊ែប Wing Bank ដោយ​ជួយ​លុបបំបាត់​ការប្រើ​សន្លឹក​ក្រដាសក្នុង​ការបំពេញបែបបទ​ឯកសារ​នានា និង​អតិថិជន​អាច​ទទួលបាន​កម្ចី ក្នុង​រយៈ​ពេល​តែ ២​នាទី ប៉ុណ្ណោះ​។​

Wingcoin ជា​កម្មវិធី​ផ្តល់រ​ង្វាន់​ដំបូង​គេ​ ដែល​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ប្លុក​ឆេន ដើម្បី​​ ជួយ​សម្រួលការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​ ទៅដល់​អ្នកប្រើប្រាស់​ក្នុងការ​ចំណាយ ដោយ​ទទួលបាន​មកវិញ​នូវ​ការ​សន្សំ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ តាមរយៈ​ការប្រើប្រាស់​អ៊ែប Wing Bank​។ ជាមួយគ្នា​នោះ​ គណនី “​សន្សំ​ដើម្បី​គោលដៅ​” គឺជា​ការ​ផ្តល់នូវ​ដំណោះស្រាយ​សម្រាប់​អតិថិជន​ជា​រូបវន្តបុគ្គល ដែលមាន​បំណង​ចង់​សម្រេច​នូវ​គោលដៅ​ហិរញ្ញវត្ថុ​ជាក់លាក់​ណា​មួយ​។​

​ធន​គារ វី​ង ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ព្រូ​ដិ​នស​ល​កម្ពុជា ទៅលើ​ភាពជា​ដៃគូ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ប៊េ​ន​កា​សួ​រេ​ន​ ដើម្បី​បង្កើន​ភាពងាយស្រួល​ចំពោះ​ការទទួលបាន​សេវា​ធានារ៉ាប់រង​អាយុជីវិត នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​ភាពជោគជ័យ និង​ការវិវឌ្ឍ​ជា​បន្តបន្ទាប់​របស់​ធនា​គារ វី​ង ត្រូវបាន​បង្ហាញ​ ដោយ​អគារ​ធនាគារ វី​ង​ថៅ​វើរ ដ៏​ធំ​ស្កឹមស្កៃ ដែលជា​ទីស្នាក់ការ​កណ្តា​ល​ធនាគារ វី​ង ដែលមាន​កម្ពស់ ២៥ ជាន់ និង​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍ សម្រាប់​ការអភិវឌ្ឍ​ដំណោះស្រាយ​ឌីជីថល​ថ្មីៗ​ផងដែរ​។​

​ធនាគារ វី​ង ជាមួយនឹង​ការប្រកាន់ខ្ជាប់​ជាមួយនឹង​វិធីសាស្ត្រ ច្នៃប្រឌិត ក៏ដូចជា ​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​ថ្មីៗ ចាប់តាំងពី​ការបង្កើតឡើង​នៅក្នុង​ខែសីហា ឆ្នាំ​២០០៨​ មក មិន​ត្រឹមតែ​ជំរុញឱ្យមាន​កំណើន​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ថែមទាំង​បានធ្វើ​ទំនើបកម្ម​ពី​របៀប​ដែល​ប្រជាជន​កម្ពុជា​ទទួល និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​កាន់តែ​ងាយស្រួល​។​

ខណៈពេលដែល​អត្រាកំណើន​នៃ​ការប្រើប្រាស់​ទូរ​ស័ព្ទ​នៅ​កម្ពុជា ធនា-គារ វី​ង បាន​និង​កំពុង​យកចិត្តទុកដាក់ តាមរយៈ​ការដាក់​ឱ្យប្រើ​បច្ចេកវិទ្យា​តាមរយៈ​ទូរ​ស័ព្ទ ដើម្បី​ផ្សារភ្ជាប់​រវាង​អ្នកមាន​គណនី​ធនាគារ និង​អ្នក​គ្មាន​គណនី​ធនាគារ​។​

«​ធនាគារ វី​ង បានចាប់ផ្តើម​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) នៅក្នុង​ឆ្នាំ ​២០០៨  និង​បាន​​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សេវាកម្ម​ផ្ទេរប្រាក់​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ក្នុង អំឡុង​ពេលនោះ​។ យើង​ក៏បាន​ឈ្នះ​ពានរង្វាន់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​»​។​ 

«​ធនាគារ វី​ង បានធ្វើ​ទំនើបកម្ម​លើ​ការផ្តល់​មធ្យោបាយ​ទូទាត់ និង​ផ្ទេរប្រាក់​កាលពី​អតីតកាល ហើយ​ឥឡូវនេះ ក្នុងនាម​ជា​ធនាគារពាណិជ្ជ យើង​អាច​ផ្តល់ជូន​នូវ​ដំណោះស្រាយ​សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ​ជាច្រើន ទៅដល់​គ្រប់ផ្នែក​នៃ​សេដ្ឋកិច្ចកម្ពុជា​»​។​

លោក ហាន ប៉េង​ក្វាង បានមាន​ប្រសាសន៍ថា​៖ «​យើង​បាន​បន្ត​ផ្តោតលើ​អតិថិជន​ដែលមាន​គណនី​ធនាគារ និង​គ្មាន​គណនី​ធនាគារ សហគ្រាស​ធុន​តូច និង​មធ្យម សាជីវកម្ម ពី​ស្រ​ទាប់​យុវជន រហូតដល់​អ្នក​ប្រើប្រាស់​ដែល មាន​វ័យ​ចំណាស់ នៅក្នុង​ចក្ខុវិស័យ​របស់​យើង ក្នុង​ការ​លើកកម្ពស់​ជី​វភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​»​។​

បណ្តាញ​ដ៏​ទូលំទូលាយ​របស់​ធនាគា​រ វី​ង ដែល​បច្ចុប្បន្ន​មាន​ភ្នាក់ងារ​វី​ង ១១.០០០ ទីតាំង ដែល​គ្រ​ប់ណ្ត​ប់​នៅ​ទូទាំងប្រទេស បាន​ដើរតួ​ជា​ចំណុច​ស្នូល​សម្រាប់​ប្រជាជន​ជាពិសេស​នៅ​ទីជនបទ ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីតាំង​ធនាគារ​ផ្ទាល់​។ 

តាមរយៈ​បណ្តាញ​នេះ អនុញ្ញាតឱ្យ​អតិថិជន​ងាយស្រួល​បើក​គណនី ដាក់​ប្រាក់ ដក​សាច់ប្រាក់ ផ្ទេរប្រាក់ និង​ទូទាត់​វិក្កយបត្រ តាមរយៈ​ទូរ​ស័ព្ទ​ដៃ​របស់​ពួកគេ​។ ភាពងាយស្រួល​នេះ​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ដែល​មិន​ធ្លាប់មាន​គណនី​ធនាគារ អាច​ចូលរួម​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផ្លូវការ ដែល​ជួយ​ឱ្យ​ពួកគេ​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​កាន់​តែមាន​សុវត្ថិភាព និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ប្រព័ន្ធ​ធនាគារ វី​ង ដែល​រួមមាន​អាជីវកម្មជាង ៥៥.០០០ ទីតាំង ដែល​​ពួកគេ​រីករាយ​នឹង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ក្នុង​វិ​ស័​យហិរញ្ញវត្ថុ​ដូចជា​៖ ក្រុមហ៊ុន​ Mastercard, MoneyGram, UnionPay,se AliPay, WeChat Pay, Western Union, Visa និង​ក្រុមហ៊ុន Ria ជាដើម​។

មធ្យោបាយ​ទូទាត់​ប្រាក់​របស់​ធនាគារ វី​ង តាម​ទូរ​ស័ព្ទ អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ ធ្វើការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​បាន​ភ្លាមៗ​សម្រាប់​ការទិញ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ ដោយ​មិន​ចាំបាច់​កាន់​សាច់ប្រាក់​ផ្ទាល់ ដែលជា​កត្តា​ដ៏​សំខាន់​ក្នុង​ការជំរុញ មិន​ប្រើ​ក្រដាស​ប្រាក់​នៅ​កម្ពុជា​។​

លោក ហាន ប៉េង​ក្វាង អគ្គនាយក​ធនាគារ វី​ង។

ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ផ្តល់នូវ​ភាពងាយស្រួល និង​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ សម្រាប់​អាជីវកម្ម និង​អតិថិជន ជួយ​ព​ន្លឿ​ន​សកម្មភាព​សេដ្ឋកិច្ច និង​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម  ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចកម្ពុជា​។​

សេវាកម្ម​ដ៏​ទូលំទូលាយ​របស់​ធនាគា​រ វី​ង ផ្តល់ជូន​ជាពិសេស​ដល់​តម្រូវការ​នៃ​អាជីវកម្ម​ទាំងនេះ ដោយ​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ងាយស្រួល និង​តម្លៃ​សមរម្យ ខណៈដែល​ធនាគារវី​ង ក៏បាន​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដើម្បី​សម្រួល​ដល់​លទ្ធភាព​ទទួលបាន​ប្រាក់កម្ចី​សម្រាប់​សហគ្រាសធុន​តូច និង​មធ្យម សំដៅ​ជំរុញ​កំណើន​អាជីវកម្ម​របស់​ពួកគេ និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងមូល​ផងដែរ​។​

ធនាគារ វី​ង ចាត់ទុក​ចំណេះដឹង​ហិរញ្ញវត្ថុ​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​បុគ្គល​​ គ្រប់រូប​ក្នុងការ​សម្រេចចិត្ត ដែល​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​ ក្នុងការលើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​។ 

​កត្តា​នេះ ជួយ​ឱ្យ​បុគ្គល​ម្នាក់ៗ អាច​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព ដែល​នាំទៅរក​ស្ថិរភាព​ហិរញ្ញវត្ថុ និង​សុខុមាលភាព​កាន់តែ​ប្រសើរ​។

​ការរួមចំណែក​របស់​ធនាគារ វី​ង បាន​បង្ហាញ​ឱ្យឃើញ​ពី​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​នៅ​កម្ពុជា ដោយ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ អនុញ្ញាតឱ្យ​បុគ្គល​គ្រប់រូបចូលរួម​កាន់តែ​សកម្ម​នៅក្នុង​សេដ្ឋកិច្ច​ផ្លូវការ ជំរុញ​ភាពជា​សហគ្រិន និង​ការ​វិនិយោគ​។​

​ផល​វិជ្ជមាន​របស់​ធនាគារ វី​ង ចំពោះ​វិស័យ​ធនាគារ​នៅ​កម្ពុជា ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា ការកសាង​បណ្តាញ​ភ្នាក់ងារ​ដ៏​ទូលំទូលាយ និង​ការផ្តល់​អាទិភាព​ដល់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ហើយ​បាន​នាំមក​នូវ​សេវា​ហិរញ្ញវត្ថុ​ដល់​សាធារណជន និង​ក៏ដូចជា​ការធ្វើ​ទំនើបកម្ម​ពី​របៀប​ដែល​ប្រជាជន​កម្ពុជា​ងាយស្រួល​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​។​

​ភាពជោគជ័យ​របស់​ធ​នាគារ វី​ង គឺជា​ឧទាហរណ៍​មួយ​ ជំរុញ​ការលើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ហិរញ្ញវត្ថុ  ក៏ដូចជា​ការជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការបន្ត​ផ្តល់​​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ការច្នៃប្រឌិត​។​

«​ហើយ​ការជំរុញ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ជាមួយ​ស្ថាប័ន​ឈានមុខ​នៅ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ គឺ​ដើម្បី​ជំរុញ​ការផ្តល់​សេវាកម្ម​របស់​យើង​បន្ថែមទៀត ហើយ​យើង​ប្តេជ្ញា​ពង្រីក​បណ្តាញ​សាខា​របស់​យើង​នៅ​ទូទាំង ប្រទេស ដែល​បច្ចុប្បន្ន​មាន ២១​សាខា​កំពុងដំណើរការ​។​

«​នៅ​ធនាគារ វី​ង គោលបំណង​ចម្បង​របស់​យើង​គឺ លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ដោយ​ផ្តល់នូវ​ភាពងាយស្រួល សុវត្ថិភាព ឆាប់រហ័ស  និង​តម្លៃ​សមរម្យ ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​សម្រាប់​បុគ្គល​គ្រប់រូប​»​។​

លោក ហាន ប៉េង​ក្វាង មាន​ប្រសាសន៍​​ បន្ថែមថា៖«​ដើម្បី​សម្រេចបាន​តាម​បេសកកម្ម​ដែល​បានកំណត់​នេះ ធនាគារ វី​ង នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់ លើ​ផលិតផល និង​សេវាកម្ម​ដែល​ផ្តោត​សំខាន់​លើ​អតិថិជន​»៕