ភ្នំពេញ ប៉ុស្ដិ៍ | ​អាហារ​ដែល​អាច​ជួយ​បំប៉ន​សុខ​ភាព​ឲ្យ​ល្អ

អាហារ​ដែល​អាច​ជួយ​បំប៉ន​សុខ​ភាព​ឲ្យ​ល្អ

របាយការណ៍​ពិសេស

កាលបរិច្ឆេទផ្សាយ:
១៧ កក្កដា ២០១៣ | ២៣:៥១

អ្នកយកព័ត៌មាន:
ភ្នំំពេញ ប៉ុស្តិ៍

ប្រធានបទផ្សេងៗ

ទិដ្ឋភាពនៅក្នុងហាងកាហ្វេ Brewhouse ក្បែរអគាររដ្ឋសភាជាតិចាស់


វា​ជា​បញ្ហា​លំបាក​ក្នុង​ការ​អនុវត្ត​តាម​ក្រឹត្យ​ក្រម​នៃ​ការ​ទទួល​ទាន និង​ការ​សិក្សា​ស្រាវ​ជ្រាវ​នានា​អំពី​សុខភាព ដោយសារ​ពិបាក​វែក​ញែក​រក​ក្បួន​ច្បាប់​ណា​ដែល​ល្អ​សម្រាប់​អ្នក និង​ក្បួន​ណា​ដែល​មិន​ល្អ​សម្រាប់​អ្នក​ណាស់។ ដូច្នេះ តើ​ចម្លើយ​មួយ​ណា​ដើម្បី​ធ្វើ​ឲ្យ​គ្រប់​ផ្នែក​នៃ​សរីរាង្គ​កាយ​របស់​អ្នក​ មាន​សុខភាព​រឹង​មាំ​ល្អ។ យោង​តាម​ស្ថាប័ន​សុខភាព​ផ្សេងៗ​គ្នា​ (Eat This, Not That, ផ្នែក​មួយ​នៃ​ទស្សនាវដ្តី​ Men's Health, AskTheTrainer, Shine និង Delish) គេ​មាន​អាហារ​មួយ​ចំនួន​ ដែល​អ្នក​គួរ​តែ​ទទួល​ទាន​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ថែ​រក្សា​សុខភាព និង​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​សម​ស្អាត។ ខាង​ក្រោម​នេះ​ គឺ​ជា​អាហារ​មួយ​ចំនួន​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ គោល​ដៅ​សុខភាពល្អ​របស់​អ្នក។

100827_8i

100827_8l

100827_8q

យ៉ាអួរ៖ មាន​សារ​ធាតុ​ប្រូបាយ​អូទិក​ដែល​ជួយ​ធ្វើ​ឲ្យ​ក្បាល​ពោះ​យើង​រាប​ស្មើ និង​សុខ​ភាព​ល្អ​។ បន្លែ​ជំនួស​៖ ប៊័ររឹង ឬ​ប៊័រ​ជិត​រឹង​ និង​ពពុះ​ទឹក​ដោះ​គោ​កកតិច​ៗ(ជូរ)។ វាល់ណាត់៖ ផ្ទុក​សារ​ធាតុ​អូមេហ្គា ៣ ជួយ​ចំណង់​ផ្លូវ​ភេទ និង​ខួរ​ក្បាល​។ បន្លែ​ជំនួស​៖ គ្រាប់​ល្ង គ្រាប់​រីក​រាយ អាល់​ម៉ុន និង​កៅ​ឡាក់។ ប៉េងប៉ោះ៖ សំបូរ​សារ​ធាតុ​លីកូប៉ែន​ជួយ​បញ្ចៀស​ជំងឺ​មហា​រីក​ស្បែក ប្រមាត់ និង​សួត រួម​ជា​មួយ​នឹង​ជំងឺ​បេះ​ដូង។បន្លែ​ជំនួស​៖ ឪឡឹក​ ក្រូច​លឿង​ ទម្លាប់ ល្ហុង​ និង​ផ្លែ​ត្របែក​។

100827_8k

100827_8r

100827_8j

ស្ពីណាច៖ សម្រួល​ដំណើរ​ឈាម ជួយ​ឆ្អឹង​ឲ្យ​រឹង​មាំ និង​ជួយ​ភ្នែក​ឲ្យ​ភ្លឺ​ថ្លា​។ បន្លែ​ជំនួស៖ ស្ពៃ​ស្លឹក​ក្រញាញ់ ស្ពៃ​ប៉ក​ចយ និង​សាឡាដ។ ត្រី​ផ្ដល់​ប្រូតេអ៊ីន និង​វីតាមីន​ចាំ​បាច់​កាត់​បន្ថយ​ភាព​ចាស់ ជាតិ​ប្រូតេអ៊ីន និង​អាស៊ីត​ខ្លាញ់​ពិសេស​នៅ​ក្នុង​សាច់ និង​ស្បែក​ត្រី​មួយ​ចំនួន​មាន​គុណ​ប្រយោជន៍​លើស​លប់​ក្នុង​ការ​ថែ​រក្សា​សម្ផស្ស​របស់​សុភាព​នារី​ទាំង​ឡាយ។ ការ​ទទួល​ទាន​ឱសថ​ខ្លាញ់​ត្រី ឬ​ញ៉ាំ​ត្រី​ស្រស់​ជា​អាហារ​ជា​ប្រចាំ នោះ​អ្នក​ប្រាកដ​ជា​សង្កេត​ឃើញ​ថា ដំណើរ​វិវត្ត​ទៅ​រក​ភាព​ចាស់​របស់​អ្នក​គឺ​យឺត​ជាង​អ្នក​ដទៃ​ជា​មិន​ខាន។   ប៊្លូប៊ឺរី ៖ ប្រឆាំង​អុក​ស៊ីត​កម្ម ល្អ​សម្រាប់​ខួរ​ក្បាល និង​ជួយ​បញ្ចៀស​ជំងឺ​មហា​រីក និង​ទឹក​នោម​ផ្អែម​។ បន្លែ​ជំនួស​៖ ផ្លែ​អាកេប៊ឺរី ទំពាំង​បាយ​ជូរ​ពណ៌​ស្វាយ ​គីមប៊ួយ ទំពាំង​បាយ​ជូរ​ក្រៀម និង​ស្រ្តប៊ឺរី។

100827_8d

100827_8c

100827_8h

អូត៖ សារ​ធាតុ​សរសៃ​ជួយ​ប្រព័ន្ធ​ចង្វាក់​បេះ​ដូង និង​ប្រព័ន្ធ​រំលាយ​អាហារ។​បន្លែ​ជំនួយ​៖ សាគូ គ្រាប់​ក្រចៅ និង​អង្ករ​ដំណើប​។ ជី​អង្កាម​បង្កើន​សម្ផស្ស​ជើង ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ស្លឹក​ជី​អង្កាម​អាច​សម្រួល​ដល់​ប្រអប់​ជើង​របស់​អ្នក នឹង​នាំ​មក​នូវ​ក្លិន​ក្រអូប​ប្រហើរ​ទៀត​ផង។ ដើម្បី​ឲ្យ​សាច់​ដុំ​ជើង​របស់​អ្នក​បាន​សម្រាក នឹង​បង្កើន​ថាម​ពល​ជាមួយ​នឹង​ភាព​ស្រស់​ស្រាយ​នោះ អ្នក​អាច​ត្រាំ​ជើង​នៅ​ក្នុង​ប្រេង​ជីអង្កាមលាយ​ជាមួយ​ទឹក​ក្តៅឧណ្ឌៗ។ អ្នក​នឹង​មាន​អារម្មណ៍​ល្ហែល្ហើយ​។ សណ្តែក​ខ្មៅ ៖ ជា​អាហារ​ខួរ​ក្បាល ជួយ​ពង្រឹង​ការ​ចង​ចាំ ដំណើរ​ការ និង​ខ្លាំង​។ បន្លែ​ជំនួស​៖ គ្រាប់​សណ្តែក សណ្តែក​ហោឡាំងតាវ សណ្តែក​តំប៉ែត សណ្តែក​សៀង និង​សណ្តែក​ក្រហម។

100827_8n

100827_8s

100827_8o

ក្រូច​ឆ្មារ ជួយ​ឲ្យ​សក់ និង​ក្រចក​ភ្លឺ​រលោង ជាតិ​ប្រេង​ចម្រាញ់​ចេញ​ពី​សម្បក​ក្រូច​ឆ្មារ​ពណ៌​លឿង អាច​បន្ថែម​ជាតិ​រលោង​ដល់​សក់ និង​ក្រចក​របស់​អ្នក​បាន​។ វា​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​ក្នុង​ស្បែក​មាន​តុល្យភាព ហើយ​ថែម​ទាំង​កាយ​វិញ្ញាណ​ភ្លឺ​ថ្លា​ទៀត​ផង​។អ្នក​អាច​ទទួល​ទាន​វា​ស្រស់​ៗ​ជា​ភេសជ្ជៈ និង​អាហារ ឬ​ស្វែង​រក​ផលិត​ផល​ចម្រាញ់​ជា​ដប​នៅ​តាម​ផ្សារ​ទំនើប​បាន។ ដូង​រក្សា​ភាព​សំណើម​ឲ្យ​ស្បែក ជាតិ​ប្រេង​ដែល​មាន​ផ្ទុក​នូវ​ជាតិ​សំណើម​ដ៏​ល្អ​ឥត​ខ្ចោះ ចំពោះ​ស្រទាប់​ស្បែក ដែល​ធ្វើ​ឲ្យ​មើល​ទៅ​រលោង​និង​ទប់​ទល់​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​។​ប្រសិន​បើ​លាប​ប្រេង​ចម្រាញ់​ពី​ដូង​នៅ​ត្រង់​ស្នាម​ប្រេះ ឬ​ក្រិន​ត្រង់​ដៃ​ជើង​នោះ វា​នឹង​អាច​ព្យាបាល ធ្វើ​ឲ្យ​ស្បែក​វិល​មក​រក​សភាព​រលោង​វិញ​ដូច​ដើម​យ៉ាង​សន្សឹម​ៗ​។ ផ្លែ​ទទឹម​ជំនួយ​ស្បែក ពណ៌​ដ៏​ក្រហម​ថ្លា​ដូច​គ្រាប់​ត្បូង នៃ​ផ្លែ​ទទឹម​ត្រូវ​បាន​គេ​ប្រើ​ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​ក្រែម​លាប​មាត់​ដើម្បី​ឲ្យ​ទទួល​បាន​ភាព​សំណើម​ស្អាត។​ផ្លែ​ទទឹម​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតករ​ដែល​អាច​ការ​ពារ​ស្បែក​ពី​ភាព​កខ្វក់​នៃ​បរិស្ថាន និង​ការ​ពារ​កោសិកា​ស្បែក​ពី​ការ​បំផ្លាញ​នា​នា​។ ទឹក​ផ្លែ​ទទឹម​ និង​គ្រាប់​ផ្លែ​ទទឹម​ក្លាស្សេ​ដ៏​ត្រជាក់​ស្រេប អាច​បន្សើម​បំពង​ក​របស់​អ្នក និង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ស្រស់​ស្អាត។

100827_8m

100827_8b

100827_8g

ទឹក​ឃ្មុំ​ធ្វើ​ឲ្យ​ស្បែក​ទន់ ភាព​ផ្អែម​ល្មួត​នៃ​ទឹក​ឃ្មុំ​ដែល​បាន​មក​ពី​លម្អង​ផ្កា​គ្រប់​ទិស​ទី ត្រូវ​បាន​បណ្ដា​ប្រទេស​នា​នា​ជុំវិញ​ពិភព​លោក​ចម្រាញ់​ធ្វើ​ជា​ផលិត​ផល​គ្រឿង​សម្អាង ដោយ​សារ​វា​មាន​ជាតិ​អាមីណូ​អាស៊ីត វីតាមីន និង​រ៉ែ​ច្រើន​ប្រភេទ​។ ប្រសិន​បើ​ផ្សំ​ជា​មួយ​ទឹក​ដោះ​គោ​ទៀត ផលិត​ផល​ចម្រាញ់​ពី​ទឹក​ឃ្មុំ​នឹង​កាន់​តែ​បង្កើន​អានុភាព​ធ្វើ​ឲ្យ​ស្បែក​ទន់​ល្មើយ​គួរ​ឲ្យ​ចង់​អង្អែល។ ផ្លែប័រ បង្កើន​សម្រស់​សក់ និង​ស្បែក ផ្លែ​ប័រ​ដែល​ធ្លាប់​តែ​មាន​តម្លៃ​ថោក​នៅ​អាស៊ី បច្ចុប្បន្ន​បាន​ឡើង​ថ្លៃ​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​សារ​មនុស្ស​កាន់​តែ​ច្រើន​យល់​ដឹង​ពី​គុណ​ប្រយោជន៍​របស់​វា​ចំពោះ​សុខ​ភាព​។ ផ្លែ​ឈើ​នេះ​ត្រូវ​បាន​គេ​ចម្រាញ់​ជា​ឡេ​លាប​ស្បែក និង​ក្រែម​បន្ទន់​សក់​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ ជាង​នេះ​ទៅ​ទៀត​ ការ​ទទួល​ទាន​ផ្លែ​ប័រ អាច​ធ្វើ​ឲ្យ​សុខ​ភាព​ស្បែក និង​រាង​កាយ​ល្អ​ប្រសើរ​ទៀត​ផង។ ផ្លែប៉ោម៖ ផ្លែ​ប៉ោម​ក្រហម​ឆ្ងាញ់​ជួយ​ឲ្យ​បេះ​ដូង​អ្នក​ដំណើរ​ការ​បាន​ល្អ។

100827_8p

100827_8f

100827_8t

ស៊ុត៖ ស៊ុត​ស​ជួយ​ភ្នែក​ឲ្យ​ភ្លឺ​ល្អ រួម​ជា​មួយ​នឹង​ស៊ុត​លឿង​ធ្វើ​ឲ្យ​សក់​មាន​សុខ​ភាព និង​រឹង​មាំ។ ផ្កា​ឈូក​រ័ត្ន​ផ្ដល់​សំណើម​ដល់​បបូរ​មាត់ ជាតិ​ប្រេង​ដែល​ចម្រាញ់​ពី​ផ្កា​ឈូក​រ័ត្ន​គឺ​ជា​គ្រឿង​ផ្សំ​យ៉ាង​វិសេស​ដែល​ផ្ដល់​នូវ​វីតាមីន E និង A ព្រម​ទាំង​អាស៊ីត​ខ្លាញ់​ដែល​បំប៉ន​ដល់​សម្រស់​បបូរ​មាត់​។ វាគឺ​ជា​ប្រភេទ​ប្រេង​ផ្ដល់​សំណើម​ដល់​បបូរ​មាត់​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​អាច​ស្រូប​ចូល​ស្បែក​ឆាប់​រហ័ស ធ្វើ​ឲ្យ​ស្នាម​ញញឹម​របស់​អ្នក​ភ្លឺ​រលោង​ស្រស់​ថ្លា។ ប្រទាល​កន្ទុយ​ក្រពើ​បំបាត់​អាការ​រមាស់​ស្បែក ជេល​ដែល​សម្រាំង​ចេញ​ពី​ប្រទាល​កន្ទុយ​ក្រពើ​ជាប់​ឈ្មោះ​ល្បី​ខាង​ការ​ផ្ដល់​សំណើម និង​ធ្វើ​ឲ្យ​ស្បែក​រលោង​ស្អាត​។ ក្រៅ​ពី​អាច​ផ្សះ​ស្នាម​ដាច់​ផ្សេង​ៗ​ វា​ក៏​អាច​ការ​ពារ​ស្បែក​ពី​ការ​រមាស់​ដោយ​សារ​ល្អង​ធូលី​ដ៏​កខ្វក់​ផង​ដែរ​។ អ្នក​អាច​ប្រើ​ដើម​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់​មក​លាប ឬ​ទទួល​ទាន ជំនួស​ការ​ទិញ​ផលិត​ផល​នៅ​ផ្សារ​ទំនើប​ក៏​បាន។

100827_8e

100827_8a

គ្រាប់​អាល់ម៉ុន ជា​ថ្នាំ​បន្ទន់​សក់ និង​ស្បែក គ្រាប់​អាល់ម៉ុន អាច​ត្រូវ​បាន​គេ​ចម្រាញ់​ជា​ប្រេង​លាប​ស្បែក​ឲ្យ​ទន់​រលោង និង​ជា​ក្រេម​បន្ទន់​សក់​ផង​ដែរ​។ ប្រសិន​បើ​អ្នក​មិន​អាច​រក​ទិញ​ផលិតផល​លាប​ស្បែក​ពី​គ្រាប់​អាល់ម៉ុនទេ អ្នក​ក៏​អាច​ទទួល​ទាន​វា​ជា​មួយ​អាហារ​ពេល​ព្រឹក ដែល​គ្រាប់​ធញ្ញ​ជាតិ​នេះ​អាច​រក​ទិញ​បាន​នៅ​បណ្ដា​ផ្សារ​ទំនើប​នា​នា​ផង​ដែរ​ ដើម្បី​សុខ​ភាព​ និង​សម្ផស្ស​ស្រស់​ស្អាត។ ការ៉ុត៖ មាន​ផ្ទុក​វីតាមីន A ល្អ​សម្រាប់​ស្បែក។​បន្លែ​ជំនួស​៖ ដំឡូង​ជ្វា ល្ពៅ ល្ពៅ​ទ្រវែង ម្ទេស​ប្លោក និង​ស្វាយ។

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com