Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ពិពណ៌​វេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​លើក​ដំបូង​សម្រាប់​សិស្ស​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្តាហ៍​នេះ

ពិពណ៌​វេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​លើក​ដំបូង​សម្រាប់​សិស្ស​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្តាហ៍​នេះ

សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ដែល​មាន​ទីតាំង​នៅ​ជាប់​សាលា​ភាសា​បារាំង អាលីយ៉ង់ បាន​រៀបចំ​ឡើង​នូវ​កម្មវិធី មួយ​ដែល មាន​ឈ្មោះថា ពិពណ៌​វេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​អោយ​សិស្សា និស្សិត​ដែល​មាន បំណង ចង់​ស្វែង​យល់​នឹង​រើស​ជំនាញ​សម្រាប់​ការ​សិក្សា​ក្នុង​ពេល​អនាគត​របស់​ពួកគេ​។​កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​មាន​ស្តង់​ជាច្រើន​សម្រាប់​ដាក់​បង្ហាញ​ដោយ​អ្នក​ឯកទេស​តាម​ជំនាញ​គេ​នីមួយៗ ដែល​មាន​ដូចជា​៖ វេជ្ជសាស្ត្រ ទន្តសាស្ត្រ គិលានុបដ្ឋាក ឱសថ​សាស្ត្រ វិទ្យាសាស្ត្រ​ព័ត៌មានវិទ្យា ជំនាញ​ខាង​ផ្នែក​ពិគ្រោះ​សុខភាព​ការបង្កើត 3D animation ការគ្រប់គ្រង​ប្រព័ន្ធ ទិន្នន័យ​និង​បណ្តាញ​Cloud computing, cyber security និង​ជំនាញ​ជាច្រើន ទៀត​ដោយ​មាន​ការ​ចង្អុល បង្ហាញ​ពន្យល់​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ទាំងមូល​ដើម្បីអោយ​សិស្សានុសិស្ស​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងយល់​និង​ជ្រើសរើស​ជំនាញ​ដែល​ពួកគេ​ពេញ​ចិត្ត រួមទាំង​មាន​ស្តង់​លក់​អាហារ​ជាច្រើន​ទៀតផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សាកលវិទ្យាល័យ​នេះ បានផ្តល់​ជូន​នូវ ក្លឹប កម្សាន្ត ជាច្រើន​ទៀត​ដែល​ជួយ​អោយ​សិស្ស​អាចមាន​ឱកាស​កម្សាន្ត​នៅ​ម៉ោង​សិក្សា​ដូចជា ក្លឹប​ល្បុក្តតោ ក្លឹប​តៃ​ក្វាន់​ដូរ ក្លឹប​ដូរ​តន្ត្រី និង ជា ច្រើន​ទៀត​ដែល​សិស្ស​និស្សិត​ដែល​សិក្សា​នៅ​ខាង​ក្រៅ​ក៍​មាន​ឱកាស​ចូល​រៀន​បាន​។ រូបថត​សហការី​