Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​ជិះទូក​សម្សាន្ត​ជាមួយ​នឹង​ការ​សម្ពោធ Nokia 2

កម្មវិធី​ជិះទូក​សម្សាន្ត​ជាមួយ​នឹង​ការ​សម្ពោធ Nokia 2

កាលពី​ថ្ងៃទី​១០ វិច្ឆិកា កន្លង​ទៅ​នេះ HMD Global ដែល​ជា​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ផ្តាច់​មុខ​ទូរស័ព្ទ Nokia បាន​ប្រកាស​សម្ពោធ​បង្ហាញ​រូបរាង​ទូរស័ព្ទ​ដៃ​ថ្មី​ម៉ូដែល Nokia 2 នៅ​ប្រទេស​កម្ពុជា អម​ដំណើរ​ដោយ​ការ​ជិះទូក​លេង​កម្សាន្ត​ជាមួយ​នឹង​អ្នក​សារ​ព័ត៌មាន​ផង​ដែរ​។ ទូរស័ព្ទ Nokia គឺជា​ប្រភេទ​ទូរស័ព្ទ​ដែល​ល្បី​ឈ្មោះ​ចំពោះ​សមត្ថភាព​ក្នុង​ការ​កាន់​ថ្ម​បាន​យូរ ហើយ​ថ្ងៃ​នេះ​ផង​ដែរ ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​ស្មាត​ហ្វូន​ស៊េរី​ថ្មី​នាំ​មក​នូវ​ភាព​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ជាមួយ​នឹង​ថាមពល​ថ្ម​ដែល​កាន់​បាន​យូរ​រហូត​ដល់​ទៅ 2​ថ្ងៃ ទូរស័ព្ទដៃ​ថ្មី​ម៉ូដែល Nokia 2 ត្រូវ​បាន​ផលិត​ឡើង​ដើម្បី ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​បាន​យូរ មិន​ងាយ​អស់​ថ្ម ខុស​ប្លែក​ពី​ទូរស័ព្ទ​ដទៃ​ទៀត​ដែល​ត្រូវ​ការ​សាក​ថ្ម​ជា​ញឹកញាប់​៕ រូបថត ហេង ជីវន