Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​ជួប​ជុំ​បណ្ណា​រក្ស

កម្មវិធី​ជួប​ជុំ​បណ្ណា​រក្ស

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៤ ខែ​កញ្ញា​ កន្លង​ទៅ​នេះ ក្រុមហ៊ុន​ ម៉ូនូមែនប៊ុក ​បាន​រៀបចំ​កម្មវិធី​ជួប​ជុំ​បណ្ណា​រក្ស​ជាតិ​ និង​អន្តរជាតិ នៅ​បណ្ណាគារ ម៉ូនូមែនប៊ុក មហាវិថី​ព្រះ​នរោត្តម​។ ការ​រៀបចំ​ពិធី​ជួប​ជុំ​បណ្ណារក្ស​ជាតិ​និង​អន្តរជាតិ​នេះ​ឡើង គឺ​ដើម្បី​លើក​កម្ពស់​ផ្នែក​អប់រំ​ក្នុង​ស្រុក​ដោយ​ផ្តោត​សំខាន់​លើ​ការ​អាន​ជា​ខេមរ​ភាសា និង​ជា​ភាសា​អង់គ្លេស​ តាម​រយៈ​បណ្ណារក្ស​ដែល​កំពុង​បម្រើ​ការ​នៅ​តាម​សាលារៀន​រដ្ឋ និង​ឯកជន​គ្រប់​កម្រិត​សិក្សា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នេះ​បាន​ផ្តល់​នូវ​ការ​រំឭក ​និង​ថ្លែង​អំណរ​គុណ​ដល់​បណ្ណារក្ស​ និង​បុគ្គលិក​ដែល​បាន​បំពេញ​កាតព្វកិច្ច​ជា​អ្នក​ថែរក្សា​ដែល​ធានា​បាន​នូវ​សណ្តាប់​ធ្នាប់​ និង​របៀប​រៀបរយ​នៅ​ក្នុង​បណ្ណាល័យ ​ក៏​ដូច​ជា​ផ្តល់​នូវ​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន​បោះពុម្ព​សៀវភៅ​អន្តរជាតិ​ និង​អ្នកប្រើប្រាស់​ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ រូបថត​ ហេង ជីវ័ន