កាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅនេះ ក្រុមហ៊ុន BooloomBooloomCo.,LTDបានរៀបចំកម្មវិធីភ្លក្សស្រាក្រហម ពីប្រទេសស៊ីលី ម៉ាក Cono Sur ជាមួយអ្នកឯកទេសជំនាញផលិតស្រាមកពីប្រទេសស៊ីលី នៅក្នុងភោជនីយដ្ឋានខ្មែរប៊ូលូមដែលមានទីតាំងស្ថិតនៅផ្ទះលេខ២០៩ ផ្លូវលេខ៦៣ ហើយកម្មវិធីនេះដែរក៏មានការចូលរួមពីភ្ញៀវជាច្រើននាក់ភាគច្រើនគឺមកពីបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើបជាដើម។ក្រុមហ៊ុន BooloomBooloomCo.,LTD បាននាំចូលស្រាក្រហមពីប្រទេស បារាំង អូស្ត្រាលី អ៊ីតាលី អេស្បាញ ស៊ីលី និងអាហ្សង់ទីន ហើយមានផលិតផលជាង២០០មុខ នៅតាមសាខា ខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ និងការិយាល័យធំនៅភ្នំពេញ ផលិតផលស្រាក្រហម Cono Sur មានដាក់លក់នៅតាមផ្សារទំនើប និងហាងស្រានានានៅក្នុងប្រទេសកម្ពុជាហើយ៕ រូបថត សហការី