Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​រាត្រី​សប្បុរស​ធម៌​គាំទ្រ​មូលនិធិ​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា

កម្មវិធី​រាត្រី​សប្បុរស​ធម៌​គាំទ្រ​មូលនិធិ​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា

កាលពី​ថ្ងៃ​សៅរ៍​ ទី២៥ ​វិច្ឆិកា​កន្លង​ទៅ​នេះ ដើម្បី​ចូលរួម​អបអរ​គម្រប់​ខួប​លើក​ទី​២៥​របស់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​សមាជិក​គណៈ​គ្រប់គ្រង​នៃ​ក្លិប​ទេសចរណ៍​សៀមរាប (STC) បាន​សហការ​ជាមួយ​លោក Ayub Yulianto អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ Templation Angkor ដើម្បី​រៀបចំ​កម្មវិធី​សប្បុរសធម៌​ក្នុង​​គោល​បំណង​ប្រមូល​ថវិកា​ឧបត្ថម្ភ​មូលនិធិ​គន្ធបុប្ផា​ដើម្បី​ជួយ ​និង​គាំទ្រ​ដល់​កុមារ​កម្ពុជា​។ ​ក្នុង​ពិធី​រាត្រី​សប្បុរស​ធម៌​នេះ​ដែរ​ក៏មាន​ការ​ដេញ​ថ្លៃ​រូប​គំនូរ និង​លក់​សំបុត្រ​ចូល​រួម​ក្នុង​តម្លៃ​៣៥​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់។​ ថវិកា​ដែល​​ប្រមូល​បាន​ទាំង​អស់​សរុប​មាន​ចំនួន​១០០០០​ដុល្លារ លើស​ពី​ការ​រំពឹង​ទុក​៕ រូបថត​ ហុង មិនា