ការសម្ពោធជាផ្លូវការរបស់ រថយន្ត BMW 5 ស៊េរីថ្មីមានលក្ខណពិសេស ដោយមានប្រព័ន្ធជំនួយក្នុងការបើកបរដ៏ឆ្លាតវៃ និងប្រព័ន្ធប្រតិបត្តិការថ្មីដែលមានការច្នៃប្រឌិតខ្ពស់។ រថយន្ត BMW 5 ស៊េរីថ្មីសន្លាងនេះបានដាក់លក់ និងរួមបញ្ចូលជាមួយនឹងកម្មវិធីធានា និងសេវាកម្មរយៈពេល៥ឆ្នាំរបស់ក្រុមហ៊ុន BMW។ ការថែទាំ និងការធានារយៈពេល៥ឆ្នាំ គឺជាវិធីដ៏ល្អបំផុតក្នុងការរក្សាភាពយូរអង្វែងរបស់រថយន្តនីមួយៗ ហើយម្ចាស់រថយន្តក៏មិនមានអារម្មណ៍តានតឹងដែរ។ បច្ចុប្បន្ន នេះវាជាកញ្ចប់ពិសេស និងងាយស្រួលដែលអាចប្រើប្រាស់បាននៅក្នុងប្រទេសកម្ពុជា៕ រូបថត ហុង មិនា