ចាប់តាំងពីដើមសប្តាហ៍ទី ២ ក្នុងខែកក្កដានេះគ្រឿងចក្រជាច្រើនគ្រឿងបានចាប់ផ្តើមវាយកម្ទេចអគារដែលជាអតីតក្រសួងបរិស្ថាននៅតាមដងវិថីព្រះសីហនុទល់មុខសួនច្បារវិមានឯករាជ្យ។ មេជាងវាយកម្ទេចសំណង់ (ដែលសុំមិនបង្ហាញអត្តសញ្ញាណ) បានប្រាប់ថា៖ «ឥឡូវនេះគេជួលឲ្យពួកខ្ញុំវាយកម្ទេចរួចសម្អាតទីធ្លានេះសិន ដើម្បីគេយកទីតាំងនេះទៅសាងសង់អគារថ្មី ប៉ុន្តែប្រហែលសង់ជាអគារសម្រាប់បើកជាហាងទំនើបៗ»៕ រូបថត ស្រេង ម៉េងស្រ៊ុន