ក្មេងឃ្វាលគោមួយក្រុមកំពុងប្រឡែងលេងនឹងគោមួយក្បាលរបស់ពួកគេនៅកណ្តាលវាលស្រែក្នុងភូមិមួយនៃខេត្តកំពង់ចាមកាលពីសប្តាហ៍មុន។ ស្ទើរតែជាទូទៅទៅហើយក្មេងៗដែលជាកូនរបស់ប្រជាកសិករខ្មែរនៅជនបទគឺតែងតែបែបនេះឯងបើទោះបីជាមើលទៅពួកគេក្រីក្រមានភាពរយីករយាកក្តីក៏ពួកគេហាក់បីដូចជាបង្ហាញនូវភាពសប្បាយរីករាយចំពោះអ្វីដែលពួកគេមាន។ ពួកគេតែងតែចូលរួមយ៉ាងសកម្មក្នុងការជួយឪពុកម្តាយក្នុងការធ្វើស្រែចម្ការ។ រូបថត ហុង មិនា