កាលពីថ្ងៃទី៦ ខែមេសា កន្លងទៅនេះ ដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ខាងក្រុមហ៊ុនខេមប្រ៊ូវ បានចុះសួរសុខទុក្ខទៅដល់ទីតាំងផ្ទាល់របស់ក្រុមហ៊ុនកាសែតភ្នំពេញ ប៉ុស្តិ៍ ដោយនាំការសម្តែងរបាំត្រុដិ ដើម្បីនាំសិរីសួស្តីក្នុងឱកាសឆ្នាំថ្មីនេះ បន្ទាប់មកថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ ក៏មានពិធីប្រគល់អំណោយជូនទៅខាងតំណាងក្រុមហ៊ុនរបស់កាសែតភ្នំពេញប៉ុស្តិ៍ផងដែរ។ ក្រោយមកក៏មានការថតរូបជុំគ្នាជាមួយបុគ្គលិករបស់ក្រុមហ៊ុនទាំងពីរ ដើម្បីទុកជាអនុស្សាវរីយ៍ទៀតផង។ កម្មវិធីចុះសួរសុខទុក្ខនេះត្រូវបានធ្វើឡើងស្របពេលនឹងយុទ្ធនាការទីផ្សារថ្មីរបស់ស្រាបៀរអង្គរ “ប្រទេសយើង ស្រាបៀរយើង” ដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី១៨ មីនា កន្លងទៅនេះ។ ស្ពតពាណិជ្ជកម្មថ្មីនេះ គឺជាការវិវឌ្ឍបន្ថែមថ្មីនៃស្ពតដើម "បេះដូងខ្មែរ" ដែលបានបង្ហាញអំពីភាពរួមគ្នារបស់ខ្មែរក្នុងបុព្វហេតុជាទីមោទនៈមួយសម្រាប់ប្រទេសជាតិរបស់ខ្លួនទាំងមូល៕ រូបថត ផា លីណា