កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅនេះ ក្លិបទីភ្នាក់ងារទេសចរណ៍បានជួបជុំគ្នាលើកទី២ ដើម្បីចែករំលែកបទពិសោធជុំវិញវិស័យទេសចរណ៍នៅកម្ពុជា។ ក្លិបទីភ្នាក់ងារទេសចរណ៍ ហៅកាត់ថា TA Club បានរៀបចំកម្មវិធីជួបជុំគ្នាជាលើកទី២ នៅសណ្ឋាគារ ហ៊ីលឡក់ ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធការងារទាក់ទងនឹងវិស័យទេសចរណ៍នៅកម្ពុជា ធ្វើយ៉ាងណាឲ្យវិស័យនេះមានការរីកចម្រើនទៅមុខបន្ថែមទៀត។ លោក ម៉ៅ ដូរី ស្ថាបនិកនៃក្លិប TA Club បានលើកឡើងថា នេះគឺការភ្ជាប់ទំនាក់ទំនងរវាងទីភ្នាក់ងារទេសចរណ៍ ជាមួយវិស័យទេសចរណ៍ផ្សេងទៀត ដូចជាផ្នែកភោជនីយដ្ឋាន សណ្ឋាគារ។ល។ ដើម្បីជជែកគ្នាជួយដោះស្រាយបញ្ហារួមនៅក្នុងវិស័យនេះផងដែរ៕ រូបថត ហុង មិនា