កាលពីថ្ងៃទី១៥ ខែមករា កន្លងទៅនេះ BNI Millionaire Chapter បានធ្វើខួបមួយឆ្នាំរបស់ខ្លួននៅសណ្ឋាគារ Green Palace។ Business Network International គឺជាធុរកិច្ចអន្តរជាតិដែលបង្កើតឡើងដោយ Dr. Ivan Misner នៅឆ្នាំ១៩៨៥ ហើយបច្ចុប្បន្ន BNIកំពុងប្រតិបត្តិការនៅ៥៨ប្រទេស លើសកលលោក ហើយប្រទេសកម្ពុជាគឺជាប្រទេសទី៥៤ ដែលបាននាំចូល BNI ជាលក្ខណៈ Frenchise ដោយលោក ឡុក សាមឌី។ បេសកកម្មរបស់ BNI គឺជួយដល់សមាជិកគ្រប់រូបដើម្បីបង្កើនចំណូលតាមរយៈការណែនាំដោយពាក្យសម្តីដែលមានលក្ខណៈជាប្រព័ន្ធ ជាវិជ្ជមាននិងជាអាជីព ដែលជំរុញឲ្យសមាជិកគ្រប់រូបត្រូវតែអភិវឌ្ឍទំនាក់ទំនងល្អជាលក្ខណៈយូរអង្វែង៕ រូបថត ហុង មិនា