ចាប់តាំងពីដើមខែ កក្កដា នេះមកម្ល៉េះ ដែលក្រុមកម្មករជាច្រើននាក់ និងគ្រឿងចក្រជាច្រើនគ្រឿង បានឈូសឆាយដីទំហំប្រហែល ៥០ ម៉ែត្រ គុណនឹង ៤០ ម៉ែត្រ ជាអតីតបរិវេណរោងសៀក ដើម្បី «បុកគ្រឹះសម្រាប់ការសាងសង់សំណង់ច្រើនជាន់ធ្វើជា អាផាតមិន និងខុនដូ» នេះបើតាមប្រសាសន៍របស់មន្ត្រីរដ្ឋបាលខណ្ឌ ចំការមន (បដិសេដមិនបង្ហាញអត្តសញ្ញាណ) បានប្រាប់ប៉ុស្តិ៍អចលនទ្រព្យកាលពីរសៀលម្សិលមិញ។
គម្រោងនេះស្ថិតនៅម្តុំខាងលិចអគារដ្ឋសភាជាតិ ជាអតីតជាបរិវេណដីរោងសៀកនេះ ធ្លាប់ជាកម្មសិទ្ធិ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប៕ រូបថត ភ្នំពេញប៉ុស្តិ៍