ក្មេងប្រុសអ្នករើសអេតចាយម្នាក់ កំពុងអង្គុយញាំុបាយកញ្ចប់នៅមាត់ទឹកកសិណអង្គរ ដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍ដ៏ល្បីល្បាញក្នុងខេត្តសៀមរាប។ នៅក្នុងឆ្នាំ ២០១៤ ខេត្តសៀមរាបមានភ្ញៀវទេសចរអន្តរជាតិទៅទស្សនាជាងពីរលាននាក់ ទទួលបានប្រាក់ចំណូលពីការលក់សំបុត្ររាប់សិបលានដុល្លារ។ ប៉ុន្តែយ៉ាងណាក៏មានការរិះគន់តាំងពីយូរមកហើយថា ប្រជាពលរដ្ឋក្រីក្រជាច្រើនក្នុងខេត្តនេះដែលជាកូនចៅរបស់អ្នកកសាងអង្គរមិនបានទទួលផលពីវិស័យទេសចរណ៍នេះទេ។ រូបថត ហុង មិនា