ស្រាបៀរ ហ្គេនស៍បឺគ សហការជាមួយនឹងសណ្ឋាគារសុខា ក្នុងការរៀបចំមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនៅលើភ្នំបូកគោ នៅថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។ កម្មវិធីនេះមានការរត់ប្រណាំង អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ ឋានសួគ៌បូកគោលើកទី៤ ក្នុងគោលបំណងមនុស្សធម៌ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ លើសពីនេះទៀត អ្វីដែរគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតសម្រាប់ព្រឹត្តការណ៍នេះ គឺក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគនឹងបង្កើតសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀតដូចជា ការប្រគំតន្ត្រី GANZBERG Adventure Music Festival ការបោះជំរំសប្បុរសធម៌ខ្នាតធំតន្ត្រីEDM ដ៏អស្ចារ្យ និងការលេងហ្គេមឌីជីថលជាច្រើនទៀត៕ រូបថត ហេង ជីវ័ន