ក្មេងប្រុសម្នាក់កំពុងខំប្រឹងលើករុញជាលដែលផ្ទុកក្តាមពេញចេញពីទឹកសមុទ្រ ខណៈដែលស្ត្រីជាឈ្មួញកណ្តាលជាច្រើននាក់កំពុងពិនិត្យមើលក្តាមដែលពួកគេត្រូវទិញយកទៅលក់បន្តនៅឯឆ្នេរសមុទ្រក្រុងកែបកាលពីសប្តាហ៍មុន។
ក្តាមគឺជាអាហារសមុទ្រដ៏ពេញនិយមមួយហើយអ្នកដែលទៅលេងសមុទ្រតែងតែទទួលទានក្តាម ហើយក៏តែងតែទិញក្តាមផ្ញើអ្នកផ្ទះនៅពេលដែលពួកគេត្រឡប់មកវិញ។ ទោះយ៉ាងណានៅក្នុងរដូវបុណ្យទានក្តាមត្រូវបានគេលក់ក្នុងតម្លៃយ៉ាងខ្ពស់។ រូបថត មិនា