ឥណ្ឌា៖ អ្នកនេសាទកំពុងចាប់ត្រី ក្នុងស្រះទឹកដែលហួតហែង ក្នុងភូមិមួយកន្លែង នៃទីប្រជុំជន Phaphamau ស្ថិតនៅក្រៅក្រុង អាឡាហាបាត កាលពីថ្ងៃម្សិលមិញ។ រលកកំដៅដែលឡើងដល់៥០អង្សាសេ ស្មើនឹង ១២២ ហ្វារិនហៃត៍ បានសំលាប់មនុស្សរហូតជាង១០០០នាក់ហើយគិតមកទល់នឹងពេលនេះ។ គួរបញ្ជាក់ផងដែរថា តំបន់ធំៗរបស់ឥណ្ឌា ក្នុងនោះ មានទាំងរដ្ឋធានី ញូវដែលី បានអត់ទ្រាំនឹងកម្តៅក្តៅដូចគេដុត ជាច្រើនថ្ងៃហើយ ដោយបង្កឲ្យមានការភ័យខ្លាចនៃការដាច់ភ្លើង។ សីតុណ្ហភាពខ្ពស់បំផុតនេះ ត្រូវបានគេកត់ត្រានៅក្នុងរដ្ឋ Telangana និងរដ្ឋ Andhra Pradesh ក្បែរខាង។ រូបថត AFP