ក្រុមហ៊ុន គូបូតា (ខេមបូឌា) Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្យាម គូបូតា Corporation Co., Ltd ប្រារព្ធពិធី “គូបូតាចែករំលែកក្តីសង្ឃឹមនៃអនាគតដល់កុមារឆ្នាំ 2017” សម្រាប់ឆ្នាំទី 3។ ដើម្បីបរិច្ចាគកាបូបសិស្ស និងសម្ភារសិក្សាចំនួន 20,000 ឈុត ដែល សរុបជាថវិការជាង 3 លានបាត (360 លានរៀល) ដល់សិស្សានុសិស្សដែលខ្វះខាត និង កុមារក្រីក្រនៅតាមតំបន់ដាច់ស្រយាលនៅទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរ និងជួយអភិវឌ្ឍដល់សង្គម។ ពិធីនេះប្រព្រឹត្ដទៅនៅថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2017 នៅសាលាខេត្តបន្ទាយមានជ័យ ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ផ្តល់ជាកិត្តិយសតំណាង ឲ្យរាជរដ្ឋា ភិបាល។
នៅឆ្នាំនេះ ក្រុមហ៊ុនបានបរិច្ចាគ កាបូបសិក្សនិងសម្ភារៈសិក្សាចំនួន 20,000 ឈុតដោយបែងចែក 5,000 ឈុតសម្រាប់ខេត្តបន្ទាយមានជ័យ តាមរយៈឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ និងចំនួន 15,000 ឈុតទៀតប្រគល់ជូនភ្នាក់ងារចែកចាយស្របច្បាប់របស់ក្រុមហ៊ុនគូបូតាដើម្បីផ្តល់អំណោយនៅតាមបណ្តាខេត្តជាច្រើនក្នុងខែកក្កដានេះ ដើម្បីជាអំណោយសម្រាប់ឱកាសទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ។ រូបថតសហការី