Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សិស្ស​រក​មើល​ឈ្មោះ​ដែល​ត្រូវ​ចូល​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​នេះ

សិស្ស​រក​មើល​ឈ្មោះ​ដែល​ត្រូវ​ចូល​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​នេះ

សិស្ស​មួយ​ក្រុម​កំពុង​ឈរ​មើល​ឈ្មោះ​ប្រឡង​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ។ ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (​បាក់​ឌុប) ដែល​មាន​រយៈពេល​ ២ ថ្ងៃ​សម្រាប់​ឆ្នាំ​ ២០១៧ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយ​មាន​សិស្ស​ចូលរួម​ប្រឡង​សរុប​ចំនួន ១០៣១១២ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​ ១៧៦ មណ្ឌល​នៅ​រាជធានី-ខេត្ត​ទាំង​ ២៥។ ការ​ប្រឡង​បាក់ឌុប​ត្រូវ​បាន​រឹតបន្តឹង​​អស់​រយៈពេល​ ៣ ​ឆ្នាំ​មក​ហើយ​ធ្វើឲ្យ​មាន​ការ​សាទរ​យ៉ាង​ខ្លាំង​។ រូបថត ផា លីណា