បុរសម្នាក់កំពុងជិះម៉ូតូឆ្លងកាត់គំនរសំរាមស្អុយរលួយដែលគេចាក់ចោលនៅតាមច្រាំងទន្លេបាសាក់ក្នុងភូមិដើមស្លែងសង្កាត់ច្បារអំពៅពីរ ខណ្ឌច្បារអំពៅកាលពីសប្តាហ៍មុន។ បច្ចុប្បន្នបើទោះបីជាក្រុមហ៊ុនស៊ីនទ្រីជាអ្នកទទួលសិទ្ធិក្នុងការប្រមូលសំរាមសម្អាតទីក្រុងក៏ដោយ ក៏គេនៅតែឃើញមានគំនរសំរាមស្អុយរលួយនៅរាយប៉ាយតាមតំបន់ជាច្រើននៅឡើយខណៈដែលពលរដ្ឋជាច្រើននៅតែមានទម្លាប់អាក្រក់ក្នុងការបោះចោលសំរាមពាសវាលពាសកាល៕ រូបថត ផា លីណា