ហ្គេនស៍បឺគរង្វាន់យក្ស បានប្រគល់រថយន្តថ្មី ៥គ្រឿង ម៉ូតូធំ ៣១គ្រឿង ទឹកប្រាក់សុទ្ធ ១ ៥០០ដុល្លារ ចំនួន២៧រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ជាច្រើនរង្វាន់ទៀត ជូនអតិថិជនទូទាំងប្រទេសបន្ទាប់ពីឱកាសបុណ្យចូលឆ្នាំខ្មែររួចមក។ កម្មវិធីនេះប្រព្រឹត្តទៅកាលពីចុងសប្តាហ៍ថ្មីៗនេះ។ លោក ចេង គុយលាង រស់នៅក្នុងខេត្តកណ្ដាល ឈ្នះរង្វាន់ឡានថ្មី និងលោក រន ឌីម៉ង់ រស់នៅខេត្ដកំពង់ធំ ឈ្នះរង្វាន់ម៉ូតូថ្មី។ ហ្គេនស៍បឺគ នឹងផ្តល់រង្វាន់ឲ្យទាល់តែគ្រប់ចំនួន រថយន្តថ្មី ១០០គ្រឿង ម៉ូតូធំ ៣០០គ្រឿង និងបន្ថែមរង្វាន់ទឹកប្រាក់សុទ្ធជាច្រើនរង្វាន់ទៀត៕ រូបថត សហការី