ខេត្តសៀមរាប ដែលស្ថិតនៅភាគខាងជើងឆៀងខាងលិច គឺជាតំបន់ទេសចរណ៍វប្បធម៌ដ៏សំខាន់មួយសម្រាប់អ្នកទេសចរទូទាំងពិភពលោក។ វាគឺជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលនៅក្នុងប្រទេសកម្ពុជា ហើយក្រុងសៀមរាបជាក្រុងជិតជាងគេ សម្បូរប្រាសាទល្បីៗ ពិសេសក្នុងតំបន់ប្រាសាទអង្គរវត្ត។
សៀមរាប-កម្ពុជា(២៩ មិថុនា - ២ កក្កដា ២០១៧) សណ្ឋាគារសុខា បានរៀបចំពិធីអាពាហ៍ពិពាហ៍ជនជាតិឥណ្ឌាដ៏ធំជាងគេ ហើយពិធីអាពាហ៍ពិពាហ៍ដ៏អស្ចារ្យមួយនេះក៏មានភ្ញៀវកិតិ្តយសដែលជាសាក្សីចូលរួមប្រហែលជា៦០០នាក់ផងដែរ។
លោកស្រី គុន ថាណែត អគ្គនាយកផ្នែកលក់បានថ្លែងថា ភ្ញៀវកិតិ្តយសទាំងអស់បានទទួលស្វាគមន៍នៅឯព្រលានយន្តហោះជាមួយនឹងរបាំត្រុដិរបស់ខ្មែរហើយនិងវង់ភ្លេងឆៃយ៉ាំនៅពេលក្រុមភ្ញៀវកិតិ្តយសមកដល់សណ្ឋាគារសុខាសៀមរាប។ ភ្ញៀវកិតិ្តយសទាំងអស់ទទួលបាននូវភាពសប្បាយរីករាយពន់ពេកជាមួយនឹងកម្មវិធីផ្សេងៗដែលក្រុមការងាររបស់សណ្ឋាគារបានបង្ហាញនូវរបាំវប្បធម៌។ ការតុបតែងលម្អដ៏សម្បូរបែបជាមួយនឹងកម្មវិធីកម្សាន្តសប្បាយ សម្រាប់ជាសមាសធាតុផ្សំរបស់អាពាហ៍ពិពាហ៍នៃជនជាតិឥណ្ឌានីមួយៗ។
លោក Ingo Gero Rauber អគ្គនាយកចាត់ចែងទូទៅ បានមានប្រសាសន៍ថា ពិធីអាពាហ៍ពិពាហ៍មួយនេះបានអនុញ្ញាតឲ្យទាំងគ្រួសារខាងកូនក្រមុំ និងខាងកូនកំលោះ ព្រមទាំងក្រុមការងាររបស់យើង ទាំងអស់បានទទួលនូវបទពិសោធ និងបានទស្សនាវប្បធម៌ ដែលចម្លែកប្លែកទាំងនោះ។ ខ្ញុំជឿជាក់ថា នេះគឺជាការចាប់ផ្ដើមដ៏ប្រសើរមួយសម្រាប់សណ្ឋាគារក្នុងការទទួលរៀបចំប្រារព្ធពិធីធំៗ នាពេលអនាគតខាងមុខទៀត។
លោក ហង្ស វណ្ណៈ អគ្គនាយកសណ្ឋាគារសុខាសៀមរាប បានថ្លែងថា យើងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ និងពេញចិត្តជាខ្លាំងចំពោះអ្វីៗដែលយើងខ្ញុំសម្រេចបានសម្រាប់ពិធីអាពាហ៍ពិពាហ៍មួយនេះដោយសារតែការងារលម្អិតជាច្រើនដែលពាក់ព័ន្ធហ្នឹងបានគាំទ្រយ៉ាងអស់ពីចិត្តពីក្រុមចុងភៅ និងក្រុមបម្រើអាហារដែលពោរពេញទៅដោយទេពកោសល្យ និងគំនិតច្នៃប្រឌិត។ទីតាំងថ្មីមួយនេះគឺជាអ្វីដែលបានកំពុងតែឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ទីផ្សារ។ សៀមរាបជាក្រុងដែលស្រស់ស្អាតមួយហើយវាក៏ជាក្រុងដែលមានសក្ដានុពលពិតប្រាកដដើម្បីក្លាយទៅជាទីកន្លែងសម្រាប់ប្រារព្ធពិធីអាពាហ៍ពិពាហ៍នៅក្នុងតំបន់អាស៊ី។
ចង់រៀបចំកម្មវិធីអាពាហ៍ពិពាហ៍របស់លោកអ្នក អាចទាក់ទងមកផ្នែករៀបចំកម្មវិធីinforep@sokhahotels.com ឬទាក់ទងទូរស័ព្ទលេខ (+៨៥៥)៦៣ ៩៦១ ៩៩៩។ វេបសាយសណ្ឋាគារ http://www.sokhahotels.com/siemreap/ តាមបណ្តាញសង្គម Facebook https://www.facebook.com/sokhaconventioncenter/ ឬ instagram https://www.instagram.com/sokhahotels/៕ រូបថត សហការី