ក្មេងស្រីម្នាក់កំពុងចែវទូកចម្លងប្អូនស្រីរបស់ខ្លួនចេញទីផ្ទះលិចទឹកនៅក្នុងបឹងទំពុនក្នុងខណ្ឌមានជ័យ ទៅសាលារៀនកាលពីថ្ងៃចន្ទ។ អ្នកភូមិនិយាយថានៅក្នុងឆ្នាំនេះផ្ទះរបស់ពួកគាត់ត្រូវទឹកជន់លិចយ៉ាងខ្លាំងស្ទើរតែមិនអាចរស់នៅបានចាប់តាំងពីបឹងធម្មជាតិដ៏ធំមួយនេះត្រូវគេចាក់ដីលុបស្ទើរតែទាំងស្រុងនាពេលចុងក្រោយនេះ។ រូបថត ហេង ជីវ័ន