កសិករមួយក្រុមកំពុងទទួលទានអាហារថ្ងៃត្រង់នៅតាមភ្លឺស្រែកាលពីពេលថ្មីៗនេះបន្ទាប់ពីពួកគេបានខិតខំស្ទូងស្រូវអស់រយៈពេលពេញមួយព្រឹក។ ការទទួលទានអាហារនៅកណ្តាលវាលស្រែបន្ទាប់ពីបានធ្វើការនឿយហត់យ៉ាងខ្លាំងបែបនេះម្ហូបអ្វីក៏ឆ្ងាញ់ដែរ។ អ្នកស្រែតែងតែមានភាពជិតស្និទ្ធ មានការចែករំលែក និងមានការជួយយកអាសាគ្នាតាំងពីដើមភូមិរហូតដល់ចុងភូមិ។ រូបថត ហ្វេសប៊ុក