ក្រុមហ៊ុន AnAna Trusted Service & Quality បានរៀបចំកម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ២០១៥ ក៏ដូចជាការប្រគល់ពាន រង្វាន់ដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំរបស់ក្រុមហ៊ុន AnAnaផងដែរ។ កម្មវិធីនេះបានធ្វើឡើងនៅភោជនីយ-ដ្ឋានទន្លេបាសាក់II ដោយមានការចូលរួមពីប្រធានក្រុមហ៊ុន និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុននេះផងដែរ។ ម្នាក់ៗស្លៀកពាក់យ៉ាងស្រស់ស្អាតចូលរួមកម្មពិធីជប់លៀងនេះ ដោយភាពរីករាយនិងសប្បាយក្នុងការញ៉ាំអាហារប៊ុហ្វេរួមគ្នា បន្ទាប់មកក៏មានការសម្ដែងពិសេសពីបុគ្គលិក ដោយមានការច្រៀង រាំ និងសម្ដែងជាកំប្លែងផងដែរ៕ រូបថត ឈឹម ស្រីនាង