កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅនេះកាសែតភ្នំពេញ ប៉ុស្តិ៍បានរៀបចំកម្មវិធីThe Finishing Post ដែលជាកម្មវិធីសម្រាប់អ្នកជំនួញជួបជុំគ្នា ក៏ដូចជាកម្មវិធីជប់លៀងសម្រាប់អតិថិជនដែលតែងតែគាំទ្រកាសែតភ្នំពេញប៉ុស្ដិ៍កន្លងមកនៅសណ្ឋាគារAlmond Hotel Phnom Penh។ ក្នុងកម្មវិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនប្រមាណ៣០០នាក់ រីករាយញ៉ាំអាហារប៊ូហ្វេដែលមានមុខម្ហូបជាច្រើនមុខ ធ្វើដោយចុងភៅចំណានរបស់សណ្ឋាគារនេះ និងពិភាក្សាជាមួយគ្នាទៅវិញទៅមក។ កម្មវិធីនេះមានការសហការឧបត្ថម្ភដោយ Almond Hotel Phnom Penh, Smart Axiata , LSH (Cambodia) PTE., Ltd, DNNS TRANDING ( Red Knot), Khmer Real Estate, Tiger Beer, Coca – Cola, Mountain Advertising, Butterfly Printing House, Star Asia Distributions Co.,Ltd (Lóreal)។ នៅចុងបញ្ចប់នៃកម្មវិធីក៏មានការចាប់រង្វាន់ពិសេសដែលឧបត្ថម្ភដោយ Waterlily Spa, Vkirirom Pine Resort, Himawari Hotel& Apartments, Tous Les Jours ដល់ភ្ញៀវដែលចូលរួមផងដែរ៕ រូបថត ហុង មិនា និង ម៉ៃ វិរៈ