បន្ទាប់ពីទទួលជោគជ័យលើទីផ្សារស្មាតហ្វូន Huawei P10 P10 Plus, Huawei Mate9, Huawei Y7 Prime, Huawei GR5 2017 និងទទួលបានចំណាត់ថា្នក់ ស្មាតហ្វូន ធំជាងគេ លំដាប់ពិភពលោកលេខ២ ជំនួសApple រួចមកក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានប្រារព្ធពិធីជប់លៀងពិសេសថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មានដៃគូសហការ និងប្រកាសផ្តល់កាដូថែមដល់អតិថិជនសរុបជាង ១០ម៉ឺនដុល្លារ សម្រាប់បុណ្យភ្ជុំនៅសណ្ឋាគារ Juliana។ លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ស្មាតហ្វូនហួវៃកម្ពុជាបានថ្លែងថា ក្រៅពីត្រៀមកាដូពិសេស សរុបជាង១០ម៉ឺនដុល្លារ សម្រាប់អតិថិជន រដូវបុណ្យភ្ជុំ Huawei ក៏បានរៀបចំនូវកម្មវិធី អាហារសាមគ្គី ដើម្បីថ្លែងអំណរអរគុណចំពោះការគាំទ្ររបស់អតិថិជន ដៃគូសហការ តារាម៉ូដែល អ្នកសារព័ត៌មាន និងក្រុមការងារហួវៃ ដែលបានជួយជំរុញឲ្យហួវៃ រីកចម្រើនរហូតអាចគ្រងតំណែងលេខ២ស្មាតហ្វូនលំដាប់ពិភពលោក។ គួររំឭកថា អតិថិជនអាចទទួលបានកាដូថែមពិសេសរដូវបុណ្យភ្ជុំបិណ្ឌ នៅគ្រប់សាខា ហាងលក់ទូរស័ព្ទដែលមានបុគ្គលិក និងស្លាកសញ្ញាហួវៃ ព័ត៌មានលម្អិត https://www.facebook.com/huaweimobilekh/ ទូរសព្ទ 096 29 00 168៕